ព័ត៌មានអន្ដរជាតិ
ប្រឈមប្រជាប្រិយភាពដ៏អន់ លោក អានុទីន ថា លោក ស្គាល់ប្រព័ន្ធថៃ
ប្រធានគណបក្សភូមិចៃថៃ លោក អានុទីន ឆានវីរៈគុល ដែលបានជ្រើសរើសផ្លូវនយោបាយយកកម្ពុជាជាចំណាប់ខ្មាំង សម្រាប់បង្កើនប្រជាប្រិយភាពក្នុងការបោះឆ្នោតរបស់ខ្លួននោះ បានអះអាងអំពីក្តីរំពឹងទទួលបានទំនុកចិត្តពីអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅចុងសប្តាហ៍នេះ បើទោះបីជាការស្ទង់មតិថ្មីៗនេះបង្ហាញថា «លោកគ្មានប្រជាប្រិយភាពឈ្នះឆ្នោតឡើយ»។

ក្នុងអំឡុងពេលចុះទៅឃោសនារកការគាំទ្រពីប្រជាជននៅខេត្តក្នុងភូមិភាគឦសាន្តប្រទេសថៃ រួមមានខេត្ត អ៊ូប៊ុន ខេត្តស៊ីសាកេត ខេត្តស៊ូរិន ដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា និងដែលទើបបញ្ចប់ការប្រយុទ្ធគ្នាដោយអាវុធ លោក អានុទីន ដែលត្រូវបានស្ទាក់សួរដោយសារព័ត៌មាន Chanel News Asia (CNA) បាននិយាយថា៖«ខ្ញុំត្រូវតែនិយាយថា យើងប៉ុនប៉ងខ្ពស់។ ខ្ញុំគិតថា យើងនឹងមានលទ្ធភាពទទួលការទុកចិត្តនិងទំនុកចិត្តពីអ្នកបោះឆ្នោតរបស់យើង»។
CNA បានស្រង់សម្តីលោក អានុទីន ដូចបាននិយាយថា៖«យើងយល់នូវអ្វីដែលប្រជាជនថៃត្រូវការ។ យើងយល់ដឹងពីរបៀបដោះស្រាយប្រព័ន្ធដែលដំណើរការក្នុងប្រទេសថៃ យើងមានអ្នកជំនាញច្រើនដែលចូលរួមជាមួយយើងដើម្បីនាំប្រទេសថៃឆ្ពោះទៅមុខទៀត»។
លទ្ធផលស្ទង់មតិចេញផ្សាយកាលពីចុងសប្តាហ៍ដោយវិទ្យាស្ថានអភិវឌ្ឍន៍រដ្ឋបាលជាតិ (NIDA) បានបង្ហាញថា ការគាំទ្រលើលោកអានុទីន មានត្រឹមតែប្រមាណ១០ភាគរយប៉ុណ្ណោះ ខណៈការគាំទ្រលើបេក្ខភាពមកពីគណបក្សប្រជាជនថៃ មានរហូតដល់ជាង២០ភាគរយ។
លោក អានុទីន ឆានវីរៈគុល ដឹកនាំគណបក្សភូមិចៃថៃទទួលបានការគាំទ្រលំដាប់លេខរៀងទី៣កាលពីការបោះឆ្នោតក្នុងខែឧសភាឆ្នាំ២០២៣ ប៉ុន្តែបានឱកាសឡើងកាន់កៅអីនាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃ បន្ទាប់ពីលោកបានដឹកនាំគណបក្សនេះចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីអំណាចកាលចុងខែសីហាឆ្នាំ២០២៥ ដោយសារតែការរកឃើញរំលោភក្រមរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយរបបយោធាថៃនោះ។
លោក អានុទីន ដែលផ្តាច់ខ្លួនពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ហើយ ទៅចងសម្ព័ន្ធភាពរយៈពេលខ្លីជាមួយគណបក្សប្រជាជនថៃ ដើម្បីដឹកនាំរដ្ឋាភិបាលថៃរយៈពេលត្រឹមតែ៤ខែ សម្រាប់ដឹកនាំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃ និងធានាប្រក្រតីភាពរដ្ឋាភិបាល ក្រោយពីដកលោកស្រី ផែថងថាន ប៉ុន្តែក្រោយទទួលបានអំណាចក្នុងដៃ លោក អានុទីន មិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនថៃទេ។
អំឡុងពេលវិបត្តិនយោបាយផ្ទៃក្នុងថៃនោះ លោក អានុទីន បែរជាទៅបង្កើតភាពតានតឹងជាមួយកម្ពុជា បង្កជម្លោះនៅតាមព្រំដែន ប្រកាសដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពូកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ ដែលសម្របសម្រួលនិងធ្វើជាសាក្សីដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណល់ ត្រាំ។
នៅក្នុងលទ្ធផលស្ទង់មតិជាបន្តបន្ទាប់នៅមុនការបោះឆ្នោតផ្លូវការ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក អានុទីន និងគណបក្សភូមិចៃថៃរបស់លោក គ្មានប្រជាប្រិយភាពឈ្នះការបោះឆ្នោតនៅពេលខាងមុខនោះទេ ដោយនៅពីក្រោយឆ្ងាយគណបក្សប្រជាជនថៃដឹកនាំដោយក្រុមយុវជនកំណែទម្រង់ និងគណបក្សភឿថៃដឹកនាំដោយអ្នកស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលកំពុងជាប់ពន្ធនាគារក្នុងទីក្រុងបាងកក ក្រោមបទចោទសូកប៉ាន់ប៉ូលិសកាលពីជាង១០ឆ្នាំមុន៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


