សេដ្ឋកិច្ច
កម្ពុជា ចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ចំនួន ២០ គ្រឿងពីអាមេរិក
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានសម្រេចបញ្ជាទិញយន្តហោះ Boeing 737-8 (737 MAX) ដែលជាយន្តហោះមានបច្ចេកវិទ្យាទំនើប និងសន្សំសំចៃប្រេងបំផុតរហូតដល់ ២០ គ្រឿង ដែលនឹងដាក់ឱ្យដំណើរការនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ការប្រកាសចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះអាមេរិក Boeing បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ Singapore Airshow នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៦។ នេះគឺជាការបញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន។
លោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាមានប្រសាសន៍ថា ការវិនិយោគដ៏ធំធេងនេះ មិនត្រឹមតែជាការបង្កើនចំនួនយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែគឺជាមហិច្ឆតាក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

លោកបណ្ឌិត David Zhan យល់ឃើញថា៖ «យន្តហោះប្រភេទ 737-8 ផ្តល់នូវតុល្យភាពដ៏ប្រសើររវាងចម្ងាយហោះហើរ សមត្ថភាពការដឹកជញ្ជូន និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេង ដែលនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ដំណាក់កាលនៃកំណើនបន្តបន្ទាប់របស់យើង»។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីដើម ខែមករា ឆ្នាំ ២០២៦ បានធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក។

ដំណើរទស្សនកិច្ចនោះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនប៊ូអ៊ីង ជាពិសេសគាំទ្រដល់ការសម្របសម្រួល ក៏ដូចជាការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិធាន និងបទប្បញ្ញត្តិបច្ចេកទេស ដោយធានាបានថាប្រតិបត្តិការយន្តហោះប្រភេទនេះនាពេលអនាគតត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ និងស្តង់ដាលទ្ធភាពហោះហើរយ៉ាងពេញលេញ។
ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជានឹងនាំមកនូវសារៈប្រយោជន៍ដូចជា រួមចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជិត ៧ លាននាក់ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៤ ដែលមានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ជើង កើនឡើង ១១% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១%៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


