ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចូលរួមវេទិកាជាន់ខ្ពស់អាស៊ានស្ដីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា
លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាជាន់ខ្ពស់អាស៊ាន ស្ដីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ដែលរៀបចំដោយក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋហ្វីលីពីន នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

វេទិកាជាន់ខ្ពស់អាស៊ាននេះ មានគោលបំណងពិភាក្សាលើបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ ក៏ដូចជាការចែករំលែកនូវវឌ្ឍនភាព ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការរៀបចំការងារសមរម្យសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា ឱ្យមានភាពធន់ បរិយាបន្ន និងនិរន្តរភាព។

ថ្លែងក្នុងវេទិកានេះ លោក សោម ចំណាន បានគូសបញ្ជាក់អំពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ជំរុញការងារសមរម្យ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ រួមទាំងអ្នកធ្វើការក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានទុកចោល៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


