ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រយោធាកូរ៉េខាងត្បូង ស្លាប់មនុស្ស២នាក់
មនុស្ស២នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសកូរ៉េខាងត្បូង ខណៈពេលកំពុងហោះហើរហ្វឹកហាត់។

Reuters ផ្សាយថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦ ក្នុងតំបន់ Gapyeong ចំណែកមូលហេតុនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
យ៉ាងណា កងទ័ពកូរ៉េខាងត្បូងកំពុងបង្កើតគណៈកម្មការស៊ើបអង្កេត ដើម្បីពិនិត្យមើលថាតើគ្រោះថ្នាក់នេះបណ្តាលមកពី បញ្ហាបច្ចេកទេស ឬ កត្តាអាកាសធាតុ។
តាមការឲ្យដឹងពីមន្ត្រីយោធា, ឧទ្ធម្ភាគចក្រនេះជាប្រភេទវាយប្រហារ AH-1S Cobra ហើយអ្នកស្លាប់គឺជាអាកាសយានិក។ ដំបូងឡើយអ្នកទាំងពីរមិនទាន់ស្លាប់ភ្លាមទេ គ្រាន់តែរបួសធ្ងន់ ប៉ុន្តែក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ ពួកគេត្រូវបានប្រកាសថា បាត់បង់ជីវិតហើយ។

សូមជម្រាបថា គ្រោះថ្នាក់នេះកើតឡើងចំពេលកងទ័ពកូរ៉េខាងត្បូង កំពុងបង្កើនការហ្វឹកហ្វឺនយោធាយ៉ាងខ្លាំងក្លា ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង។
ឧទ្ធម្ភាគចក្រប្រភេទ AH-1S Cobra នេះគឺជាយន្តហោះចាស់ឆ្នាំ ដែលកូរ៉េខាងត្បូងគ្រោងដកចេញពីបញ្ជីប្រើប្រាស់ជាបណ្តើរៗ ដើម្បីជំនួសមកវិញនូវឧទ្ធម្ភាគចក្រទំនើបៗផលិតក្នុងស្រុកដូចជា LAH៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


