Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងនៅ​ម៉ិក​ស៊ិក ចាប់​ផ្តើម​​រង្គើ បន្ទាប់​ពីគ្មាន​សកម្មភាព​ជាង៥០ឆ្នាំ

បានផុស

នៅ

ភ្នំ​ភ្លើង​ដ៏ធំ​មួយនៅ​ប្រទេសម៉ិកស៊ិក​ស្ថិត​ក្នុង​ចំណោម​ភ្នំភ្លើង​ដ៏គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក​ចាប់​ផ្តើម​រង្គោះ​រង្គើ​ បន្ទាប់​ពី​ស្ងៀម​ស្ងាត់ គ្មាន​សកម្មភាព​​អ្វីអស់​រយៈ​ពេល​ជិត​កន្លះ​សតវត្ស​រ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ភ្នំភ្លើងរបស់ម៉ិកស៊ិក។ Reuters

យោងតាម​ការចុះ​ផ្សាយ​ Express UK នៅ​ថ្ងៃទី១០ខែកុម្ភៈ ភ្នំភ្លើង El Chichon របស់​ម៉ិកស៊ិកបាន​ផ្ទុះ​ចុង​ក្រោយ​ក្នុងឆ្នាំ ១៩៨២​ តែ​​ការ​ផ្ទុះ​នេះ​​មិន​បង្ហាញ​ពី​មហន្តរាយអ្វី​ឡើយ​។ វាជាការ​ផ្ទុះ​ស្ពាន់ធ័រ​ខ្ពស់​ ​និង​សារធាតុ​ magma ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អ៊ី​ដ្រូ​អ៊ីត​ បំផ្លាញ​លំហ​កំពូល និង​បញ្ចេញ​កម្អែ​ភ្នំ​ភ្លើង ជា​ពិសេស​ហក់​ឡើង​លើ​មាន​​កាំ​ ៨ គីឡូ​ម៉ែត្រ​។​

ត្រឹមតែជាង​មួយសប្តាហ៍ នៅ​ឆ្នាំ​ដដែល ការ​ផ្ទុះ​ភ្នំភ្លើង​ចំនួន​បី​បាន​បន្សល់​ទុក​នូវ សោកនាដកម្ម​ មនុស្ស​ស្លាប់ និង​ការ​បំផ្លិច​បំផ្លាញ​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បានសម្លាប់ ភូមិ​ទាំង​មូល​របស់​ពួក​គេ​ បាន​បាត់​ពី​ផែន​ទី ​ហើយ​មនុស្ស​ជាច្រើននាក់​ទៀត​ ​ភៀសខ្លួន​ ប្រឈម​នឹង​ភាព​អស់​សង្ឃឹម​ ក្នុង​ការ​រត់​គេច​ចេញ​ពី​​គ្រោះ​ថ្នាក់​ដ៏​ធំ​នេះ​។

លើស​ពី​នេះ ឯកសារស្រាវជ្រាវឆ្នាំ ២០១៧ បាន​បង្ហាញ​ថា​ការ​ផ្ទុះ​មួយ​របស់​ភ្នំភ្លើង​ El Chichón នៅសតវត្សទី ៦ អាច​ជា​ព្រឹត្តិការណ៍​បញ្ចប់​​ជីវិត​មនុស្ស​ សត្វ​ ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​។ អ្នក​វិទ្យាសាស្ត្រជឿថា វា​អាចរួមចំណែក​ដល់​ការ​ដួល​រលំ​នៃ​អរិយធម៌​ម៉ាយ៉ាន( Mayan) ដោយ​ទម្លាក់​តំបន់​នេះ​ទៅ​ជា «យុគងងឹត» ដ៏​យូរ​មួយ​សតវត្សរ៍។

ឥឡូវ​នេះ​នៅឆ្នាំ ២០២៦ អ្នកស្រាវជ្រាវ​កំពុងតាម​ដានការផ្ទុះ​ភ្នំភ្លើង​ បាន​រកឃើញ​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​ព្រួយ​បារម្ភ ​នៅ​ក្រោម​ផ្ទៃផែនដី និង​នៅ​ក្នុង​ភ្នំ​ភ្លើងវា​​ខ្លួន​ឯង ជា​សញ្ញា​​ចង្អុល​ទៅ​ការវិលត្រឡប់​នៃ​អាកប្ប​កិរិយា​ចាស់ នៃ​ភាព​សកម្ម និង​គ្រោះ​ថ្នាក់​របស់ El Chichón។

យោង​តាមសារព័ត៌​មានបរិស្ថាន​ Green Matters អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យាល័យ​ស្វយ័តជាតិ​ម៉ិកស៊ិក (UNAM) បាន​តាមដាន​ចលនា​របស់​ភ្នំភ្លើងនៅពាក់កណ្តាលឆ្នាំ ២០២៥ ថាមាន​​ចលនា​​ជាប់ៗ​គ្នា​ នៅ​ក្នុង​រណ្ដៅ​ភ្នំ​ភ្លើង​ El Chichón។​

ចំណែក​ ការ​ស្រាវ​ជ្រាវ​ក្នុង​ឆ្នាំ ២០២៥ ដោយ​លោក​វេជ្ជ​បណ្ឌិត​ Paz ​បង្ហាញ​ថា​អន្តរកម្ម magma-hydrothermal ថ្មី​កំពុង​កើត​ឡើង​ ​ក្នុងភ្នំភ្លើង​​ El Chichón​។ ពាក្យ​សាមញ្ញ មានន័យថាការកើន​ឡើង​នៃ​សារធាតុ​ magma ក្តៅ​កំពុង​ប៉ះ​នឹង​ទឹក​នៅ​ក្រោម​ផែនដី វា​អាច​បង្កើត​ជា​ចំហាយ សម្ពាធ និង​ការ​ផ្ទុះ​។ អន្តរកម្ម magma-hydrothermal នេះ​អាច​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ធំ​។

ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំង​ក៏ដោយ អ្នក​វិទ្យាសាស្ត្រ​ម៉ិក​ស៊ិក​បាននិយាយថា ការ​បំភាយឧស្ម័នបែបនេះ​ គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រព័ន្ធ hydrothermal សកម្ម ហើយ​គ្មាន​ការ​រក​ឃើញ​ណា បញ្ជាក់​ថា​ការ​ផ្ទុះ​នឹង​​ជិត​មកដល់នោះទេ។

យ៉ាងណា ក្រុមអ្នកស្រាវជ្រាវ​កំពុងតាមដាន​ជាបន្តបន្ទាប់​នូវ​ការ​ផ្លាស់​ប្តូរ​ ដែល​រីកដុះដាល​នៅក្រោម​ផ្ទៃ​នៃភ្នំ​ក្តៅ​ របស់​ប្រទេស​ម៉ិក​ស៊ិក​ ដោយ​ប្រើ​យន្តហោះគ្មានមនុស្សបើក(Drone) ឧបករណ៍​ចាប់​សញ្ញា​ផ្កាយ​រណប​ និង​ឧបករណ៍​ផ្សេង​ទៀត​នៅ​នឹង​កន្លែង​នោះ​។

អ្នក​វិទ្យាសាស្រ្ត​កំពុងតាមដាន​រាល់ការផ្លាស់ប្តូរ​ ទប់​ស្កាត់​ការ​កើត​ឡើង​ម្តង​ទៀត​នៃគ្រោះមហន្តរាយ ដូច​​ឆ្នាំ ១៩៨២ ដោយ​ធានា​ឱ្យ​ទាន់​ពេល​វេលា​ ចំពោះ​សុវត្ថិភាព​សាធារណជន​។

ចំណែក​មន្ត្រី​​​ជំនាញ​​បញ្ជាក់​ថា ​​ពេល​​នេះ​​មិន​មាន​អ្វីនាំ​​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​ជា​​សាធារណៈ​​ឡើយ​។ យ៉ាងណា​​សកម្មភាព​ជាថ្មី​របស់​យើង​ គឺ​​អាចផ្លាស់​ប្តូរ​វាបាន។​ ប៉ុន្តែ​ភ្នំភ្លើង​​វា​នៅ​ស្ងៀម​ ​កម្រ​អសកម្ម​ណាស់​ បើ​ទោះ​បី​ជា​វាស្ងប់ស្ងាត់គួរឱ្យ​សង្ស័យជិត ៥០ ឆ្នាំ​ក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម