Connect with us

កីឡា

លោក​ គួច​ ហុងជៀក​ រំពឹង​ក្លឹប​ហាប់គីដូ​សាលា​បឋម​បាក់ទូក​ទទួល​បាន​សិស្ស​គុន​កាន់​តែ​ច្រើន​ក្រោយ​បង្ហាញ​មុខ​នៅ​ជើងឯកថ្នាក់​ជាតិ​

បានផុស

នៅ

លោក គួច​ ហុងជៀក​​ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ​រំពឹងថា​ក្លឹប​សាលាបឋម​បាក់ទូក​ទទួល​បាន​សិស្ស​គុន​កាន់​តែ​ច្រើន​ចូល​មក​ហ្វឹកហាត់​បន្ទាប់​ពីក្លឹប​មួយ​នេះ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច​ ហុងជៀក​

អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​លោក​ គួច​ ហុងជៀក​ អរគុណ​ចំពោះ​លោក​នាយកសាលា​បឋម​បាក់ទូក​ដែល​បាន​ផ្ដល់​ទីតាំង​ហ្វឹកហាត់​កីឡា​ហាប់គីដូ​នៅ​ទីនោះ​ និង​បាន​ខំប្រឹង​ប្រែង​បណ្ដុះធនធាន​រហូត​មាន​កីឡាករ​ កីឡាការិនី​មក​ចូលរួម​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ។​

ទិដ្ឋភាព​ប្រកួត​ជើងឯកថ្នាក់​ជាតិ​

ការ​ចូលរួម​របស់​ក្លឹប​បាក់ទូក​គឺ​បាន​បង្ហាញ​ពី​ធនធាន​ថ្មី​ និង​ជា​ការ​ចាប់​ផ្ដើម​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ហ្វឹកហាត់​ជំរុញ​ទឹកចិត្ត​ក្មេងៗ​ទីនោះ​ឲ្យ​បាន​ឃើញ​ពី​សកម្មភាព​ សមិទ្ធផល​មួយ​រយៈពេល​ថ្មី​នេះ។​ លោក​សង្ឃឹម​ថា​ចាប់​ពី​ពេល​នេះ​តទៅ​ក្លឹប​នឹង​ទទួល​បាន​សិស្ស​គុន​កាន់​តែ​ច្រើន​តាម​រយៈ​សកម្មភាព​ទាក់ទាញ​ និង​សមិទ្ធផល​អស្ចាចារ្យ​របស់​ក្លឹប​កាល​ពី​ជើង​ឯក​ថ្នាក់​ជាតិ​នេះ។​

ទិដ្ឋភាព​ប្រកួត​ជើងឯកថ្នាក់​ជាតិ​

បញ្ជាក់​ដែរ​ថា​ ក្លឹប​សាលាបឋម​សិក្សា​បាក់ទូក​ជា​ក្លឹប​ថ្មី​មួយ​ដែល​ទើប​បង្កើត​បាន​ប្រហែល​មួយ​ឆ្នាំ​នេះ​ទេ។​ ក្លឹប​នេះ​មាន​ទីតាំង​នៅ​ក្នុង​សាលា​បឋម​បាក់ទូក​នេះ​តែ​ម្ដង​ និង​មាន​ការ​ហ្វឹកហាត់​ជា​ប្រចាំ។​ ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​ក៏​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​ក្លឹប​ថ្មី​មួយ​នេះ​ផង​ដែរ៕​

ទិដ្ឋភាព​ប្រកួត​ជើងឯកថ្នាក់​ជាតិ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម