Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង! រូបភាពផ្កាយរណប បង្ហាញឲ្យឃើញកម្លាំងយោធាអាមេរិកក្បែរអ៊ីរ៉ង់ មានទាំងនាវានិងយន្តហោះចម្បាំង 

បានផុស

នៅ

ទីបំផុត នៅថ្ងៃចន្ទទី១៦ខែកុម្ភៈ ផ្កាយរណបចាប់រូបភាពបានហើយនូវនាវានិងយន្តហោះចម្បាំងអាមេរិក ដែលដាក់ពង្រាយជិតប្រទេសអ៊ីរ៉ង់ ក្នុងអ្វីដែលត្រូវគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងឈូងសមុទ្រពែក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ BBC)

ជារូបភាពដែលគេមិនធ្លាប់ឃើញចាប់តាំងពីការដាក់ពង្រាយក្នុងខែមករាមក ឥឡូវ BBC បានបង្ហាញឲ្យឃើញច្បាស់ៗអំពីកងនាវា Abraham Lincoln ដឹកនាំក្រុមប្រយុទ្ធជាមួយនាវានាំផ្លូវមីស៊ីលចំនួន៣គ្រឿង ផ្ទុកយន្តហោះចម្បាំង៩០គ្រឿងក្នុងនោះមានទាំង F35 ផងដែរ និងយោធា ៥ ៦៨០នាក់។

ក្នុងរូបភាពនោះទៀតសោតបានបង្ហាញថា កងនាវាទាំងនេះ គឺមានទីតាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ស្ថិតនៅចម្ងាយប្រហែល៧០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។

ការចល័តកម្លាំងនេះកើតឡើងចំពេលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ជាពិសេសពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងការព្រមានពីការវាយប្រហារសងសឹកផ្សេងៗ។

(រូប៖ Reuters)

មេទ័ពអ៊ីរ៉ង់ ព្រមានថា៖ សង្គ្រាមជាមួយយើង នឹងផ្ដល់មេរៀនដ៏ធំធេងបំផុតដល់លោក ដូណាល់ ត្រាំ។ សម្តីនេះគឺចេញពីមាត់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ Abdolrahim Mousavi ដែលព្រមានលោក ត្រាំ ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងក្លាយជា «មេរៀន» សម្រាប់លោក។ វានឹងបញ្ឈប់នូវអ្វីដែលទីក្រុងតេហេរ៉ង់ ចាត់ទុកថា ជា «ឥរិយាបថឈ្លានពាន» របស់លោកត្រាំ នៅក្នុងពិភពលោក។

ការគំរាមនោះទៀតសោតកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ ប្រកាសថា ខ្លួនត្រៀមរួចអស់ហើយទាំងផ្នែកការទូតនិងសង្គ្រាម ជាមួយអាមេរិក។

ចំណែកអាមេរិកឯណោះ ក៏ព្រមានដែរថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈរួចហើយសម្រាប់ប្រតិបត្តិការយោធាយូរសប្តាហ៍ លើអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម