Connect with us

ព័ត៌មានអន្ដរជាតិ

ភេទទី៣ថៃមួយក្រុម វាយប្លន់ទេសចរចិន នៅប៉ាតាយ៉ា

បានផុស

នៅ

ប្រទេសថៃកាន់តែអសន្តិសុខសម្រាប់ភ្ញៀវទេសចរ ដោយកើតមានហេតុការណ៍ជាបន្តបន្ទាប់ ខណៈករណីចុងក្រោយនេះ គឺមនុស្សភេទទី៣ មួយក្រុមមានគ្នា៣នាក់ បានវាយប្លន់ទេសចរចិនម្នាក់នៅ ប៉ាតាយ៉ា។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទទី១៦ខែកុម្ភៈ នៅសណ្ឋាគារប៉ាតាយ៉ាក្នុងឃុំ Nong Prue នៃស្រុក Bang Lamung នៃខេត្ត Chonburi។

ជនរងគ្រោះមានឈ្មោះ Jiang Zili អាយុ២៧ឆ្នាំ បានប្រាប់ប៉ូលិសថា គាត់បានហៅភេទទី៣មកបន្ទប់ ប៉ុន្តែបែរជាវាយនិងប្លន់យកលុយរបស់គាត់អស់ ២០ ០០០បាត។

ប្រាប់ទៅប៉ូលិស ជនជាតិចិនរៀបរាប់ថា ដំបូងគាត់ឈ្លោះជាមួយភេទទី៣ម្នាក់នៅក្នុងបន្ទប់សណ្ឋាគារ ហើយក៏មានភេទទី៣ ពីរនាក់ទៀតមកដល់ រួចប្រវាយប្រតប់គ្នា និងបានលួចយកលុយ ២០ ០០០បាតនៅក្នុងបន្ទប់នោះ។

(រូប៖ Khaosod)

ប៉ូលិសថៃបានឆែកមើលកាមេរ៉ាសុវត្ថិភាពរួចហើយ និងកំពុងតាមចាប់ខ្លួនភេទទី៣ ទាំង៣នាក់នោះ។

មិនមែនជារឿងថ្មីឡើយ ដែលទេសចរបរទេសតែងត្រូវជនជាតិថៃវាយធ្វើបាបនៅ ជាពិសេសក្នុងឆ្នាំ ២០២៥និងដើមឆ្នាំ២០២៦ មានហេតុការណ៍កើតឡើងជាបន្តបន្ទាប់លើទេសចរ។

ករណីល្បីមួយក្នុងឆ្នាំ២០២៥ គឺពាក់ព័ន្ធការចាប់ជំរិតតួសម្តែងជនជាតិចិនម្នាក់នៅទីក្រុងបាងកក ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមកពីអាស៊ីបូព៌ាធ្លាក់ចុះយ៉ាងគំហុក។

ឯករណីល្បីបំផុតទូទាំងពិភពលោក គឺការដុតជនជាតិម៉ាឡេស៊ី២នាក់ទាំងរស់នៅកណ្តាលក្រុងបាងកក ដែលហេតុការណ៍នោះ បង្កភាពភ័យខ្លាច ហើយគេមើលឃើញថា ថៃមិនមែនជាប្រទេសមានសុវត្ថិភាពឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម