ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ កាន់តែវឹកវរ ក្រោយការបោះឆ្នោត
ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងថៃ បានបង្កើនការវាយប្រហាររឹតខ្លាំងនិងញឹកញាប់ ក្រោយការបោះឆ្នោតសកលរបស់ប្រទេសនេះ រុញសភាពការណ៍កាន់តែវឹកវរ។

ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបំផុតគឺកើតឡើងនៅចំទិវានៃក្តីស្រឡាញ់ថ្ងៃ១៤កុម្ភៈ ដែលគ្រាប់បែកចំនួន៧គ្រាប់បានផ្ទុះបណ្តាក់គ្នាធ្វើឲ្យកក្រើកខេត្ត Narathiwat។
តាមការផ្សាយរបស់ Bangkok Post, គ្រាប់បែកទាំង៧បានផ្ទុះក្នុងស្រុក Yi-ngo និង Rangae ដោយគ្រាប់បែកដំបូង ផ្ទុះនៅម៉ោង១១យប់ថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ ហើយក៏មានការផ្ទុះជាបន្តបន្ទាប់។

មិនត្រឹមបំផ្ទុះគ្រាប់បែកទេ ក្រុមផ្តាច់ខ្លួន ជាពិសេស BRN ក៏ធ្វើសកម្មភាពវាយប្រហារផ្សេងទៀតផងដែរ ដូចជាការបាញ់ប្រហារក្នុងពេលដំណាលគ្នានៅតាមខេត្ត Yala, Pattani និង Narathiwat។
វាត្រូវបានគេមើលឃើញថា ក្រុមផ្តាច់ខ្លួនចង់បញ្ជូនសារទៅកាន់រដ្ឋាភិបាលថ្មីថា បញ្ហានៅភាគខាងត្បូងមិនទាន់ត្រូវបានដោះស្រាយឡើយ ហើយពួកគេនៅតែមានឥទ្ធិពលខ្លាំង។ ម្យ៉ាងពួកគេក៏កំពុងប្រើប្រាស់អំពើហិង្សាជាឧបករណ៍ ដើម្បីបង្កើនសម្ពាធលើតុចរចាជាមួយរដ្ឋាភិបាលថ្មី ដើម្បីទាមទារសិទ្ធិស្វ័យភាព ឬលក្ខខណ្ឌនយោបាយដែលពួកគេចង់បានផងដែរ។

ជុំវិញអំពើហិង្សាកាន់តែខ្លាំងឡើងនេះផងដែរ កងទ័ពភូមិភាគ៤របស់ថៃ បានបង្កើនសន្តិសុខដល់កម្រិតខ្ពស់បំផុត និងដាក់ពង្រាយកម្លាំងបន្ថែមដើម្បីការពារទីប្រជុំជន និងមណ្ឌលរដ្ឋបាល ថែមទាំងមានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យកាន់តែច្រើននៅតាមព្រំដែនថៃ-ម៉ាឡេស៊ី ទៀតផង។
សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ដូចជា Narathiwat, Pattani, Yala និង Songkhla។ ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


