វប្បធម៌ ជំនឿ
យល់សប្តិឃើញពស់ អត្ថន័យគេតាមស្រលាញ់?
នៅក្នុងជំនឿខ្លះ គេជឿថាការយល់សុបិនឃើញពស់ជាប្រផ្នូលមានស្នេហា តាមពិតមានលើសពីនេះច្រើនទៀត អាស្រ័យលើទិដ្ឋភាពនៃសុបិនទំាងមូល។

១ ពស់ចឹក
ពស់ចឹកអាចជាមនុស្សប្រុសឬស្រីដែលតាមស្រលាញ់យើងយូរណាស់មកហើយ ទើបនឹងហ៊ានសារភាព ប៉ុន្តែប្រសិនបើពស់នោះមានពណ៌ខ្មៅក្រឹប ជាប្រផ្នូលឱ្យដឹងមុនថា មានមនុស្សដែលយើងទុកចិត្ត កំពុងមានល្បិចល្បងធ្វើបាបប្រទុស្តរាយយើងទៅវិញ។
២ ពស់ពណ៌បៃតង
ជាប្រផ្នូលនៃភាពរីកចម្រើនរុងរឿងក្នុងឧបាយកលណាមួយរបស់យើងខ្លួនឯង ។ ប្រសិនពស់នោះ ចឹកយើង ឬអ្វីបង្ហាញថា យើងកំពុងតែមានបានក្នុងផ្លូវគ្រោះថ្នាក់។
៣ ពស់ថ្លាន់ធំរួមរឹត
អ្នកធំ ឬមនុស្សមានអំណាចណាម្នាក់ដែលនៅពីលើយើង កំពុងសម្លឹងមកចង់បានយើងដោយក្តីស្រលាញ់មេត្រីភាព។ បើពស់នោះធំហួសហេតុកំពុងប្រហារអ្នកផ្សេងនៅចំពោះមុខយើង បង្ហាញថា មានហេតុភេទមិនល្អណាមួយកំពុងត្រៀមកើតឡើងឆាប់ៗក្នុងចំណោមផៅញាតិ។
៤ ពស់ដេកស្ងៀម បង្ហាញស្រកា
ពស់សកស្រកាមានន័យថា អ្វីៗក្នុងជីវិតយើងកំពុងតែ ប្តូរពីចាស់ទៅថ្មី ហើយល្អជាងមុន។
៥ ឃើញពស់គ្រប់ទិសទី
ចូរប្រយត្ន័ជំងឺតម្កាត់ឬគ្រោះធម្មជាតិណាមួយដែលខ្លួនយើងពិបាកនឹងគ្រប់គ្រងបាន។
៦ ពស់ចេញពីក្នុងខ្លួន

មានគេនិយាយដើម ឬយើងខ្លួនឯងដែលនឹងមានរឿងដោយសារមាត់ចចេកចចូច។
៧ ពស់បើកវែក
អ្វីមួយដែលមានគ្រោះថ្នាក់កំពុងត្រៀមកើតឡើងដែលយើងនៅមានពេលគេចវ៉េសពីវាបាន។
ដូចក្នុងចំណាមរបស់អ្នកដែរទេ?
អត្ថបទ ៖ ស្រស់
ចុចអាន៖ ជំនឿបុរាណមកថា បើឃើញសត្វនេះនៅឯណា ស្នេហា និងសំណាងកំពុងប៉ិចពន្លកនៅទីនោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


