ព័ត៌មានអន្ដរជាតិ
លោក Rahman ស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី បង់ក្លាដែស ក្រោយឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី
លោក Tarique Rahman បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែសកាលពីថ្ងៃអង្គារទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីដឹកនាំគណបក្សប្រឆាំងធំបំផុតនៃប្រទេសឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតទូទៅ ដែលធ្វើឡើងកាលពីសប្តាហ៍មុន។

តាមការចេញផ្សាយពី NHK កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសបង់ក្លាដែសបានរៀបចំការបោះឆ្នោតទូទៅជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានដួលរលំនាឆ្នាំ ២០២៤ បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំដែលភាគច្រើនដឹកនាំដោយនិស្សិត។ លោកស្រី Hasina បានគ្រប់គ្រងប្រទេសអស់រយៈពេលប្រហែលជា១៥ ឆ្នាំ។
គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលដឹកនាំដោយលោក Rahman ឥឡូវនេះមានអាសនៈចំនួន ២០៩ ក្នុងចំណោម ៣០០ អាសនៈនៅក្នុងសភា។ លោកបានដឹកនាំគណបក្សឲ្យទទួលបានជ័យជម្នះ និងការការគាំទ្រយ៉ាងទូលំទូលាយ ដោយសង្កត់ធ្ងន់លើភាពខុសគ្នាពីរដ្ឋាភិបាលមុន និងផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយនៅក្នុងប្រទេសអាស៊ីខាងត្បូង បន្ទាប់ពីរយៈពេលនៃភាពចលាចល។ ជាពិសេស អំពើពុករលួយបានរីករាលដាលក្នុងចំណោមអ្នកនយោបាយ និងមន្ត្រីរាជការ ហើយអត្រាគ្មានការងារធ្វើក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាបានលើសពី ១៣ ភាគរយ។ ប្រជាជននៅក្នុងប្រទេស ជាពិសេសយុវជនជំនាន់ក្រោយ កំពុងអំពាវនាវកាន់តែខ្លាំងឡើងឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ និងបង្កើតការងារ។
ទោះជាយ៉ាងនេះក្ដី ជ័យជម្នះនេះនឹងធ្វើឲ្យលោក Rahman ប្រឈមមុខនឹងបញ្ហាប្រឈមជាបន្ទាន់ រួមទាំងការស្តារស្ថិរភាពនយោបាយ ការកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញ និងការរស់ឡើងវិញនូវឧស្សាហកម្មសំខាន់ៗដូចជាវិស័យកាត់ដេរ បន្ទាប់ពីភាពចលាចលដែលបានកើតឡើង នៅក្នុងការបះបោរដឹកនាំដោយឧត្តមសេនីយ៍ Z ដែលផ្តួលរំលំរដ្ឋាភិបាលរបស់ Sheikh Hasina ក្នុងឆ្នាំ ២០២៤។
គួរបញ្ចាក់ផងដែរថា លោកTarique Rahman គឺជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រី Khaleda Zia ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រទេសបង់ក្លាដែស។ ក្រោយមក លោកបានចាកចេញពីចក្រភពអង់គ្លេសកាលពីខែធ្នូ បន្ទាប់ពីនិរទេសខ្លួន ដើម្បីវិលត្រឡប់ចូលមកស្រុកកំណើតប្រឡូកក្នុងឆាកនយោបាយវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រកឃើញមេដឹកនាំបង់ក្លាដែសថ្មី ក្រោយបាតុកម្ម «Gen Z» ផ្ដួលរំលំរបបលោកស្រី Sheikh Hasina
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


