ព័ត៌មានជាតិ
ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត ៣ម៉ឺននាក់នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ៣ម៉ឺននាក់ បានមកសម្រាកលម្ហែលម្ហែលេងកម្សាន្តនៅក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។

ភ្ញៀវជាតិ និងអន្តរជាតិថា ខេត្តកំពតពិតជាស្រស់ស្អាត សម្បូរកន្លែងដើរលេងកម្សាន្ត សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងមានសុវត្ថិភាពល្អ ព្រមទាំងអនាម័យបិរស្ថានស្អាត ខណៈមន្ត្រីជំនាញថា ចូលឆ្នាំចិនថ្ងៃទី១ ភ្ញៀវមានការកើនឡើងជាងឆ្នាំមុន។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឱ្យដឹងថា បើទោះជាបច្ចុប្បន្នកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍនៅទូទាំងប្រទេសនៅតែបន្តឥត់ឈប់ឈរ ហើយលំហូរភ្ញៀវកាន់តែល្អឡើង ពិសេសខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលមានភាពទាក់ទាញជាច្រើនត្រូវបានលេចចេញរូបរាងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យទេសចរមកលេងកាន់តែច្រើន។

ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមថ្ងៃទី១ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ដោយពួកគាត់បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគាត់មិនព្រួយបារម្ភរឿងសុវត្ថិភាពនោះទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋបានធ្វើដំណើរមកលេងលម្ហែកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្រុងកំពតសរុបចំនួន ២៩.៨៧៤នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរថ្ងៃទី១ គឺមានការកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ ១ ៧.០០០នាក់ប៉ុណ្ណោះ។

លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត តែងតែបានចុះទៅតាមបណ្តារមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និងសេវាស្នាក់នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យបរិស្ថាន ចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណាដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពតទៅថ្ងៃអនាគតនាពេលខាងមុខទៀតនិងមានកំណើនភ្ញៀវកាន់តែច្រើនបន្ថែមទៀតផង៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


