ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសថៃ គ្រោងចេញទៅបារាំងនិងស្វីស ក្រោយកម្ពុជាធ្វើយុទ្ធនាការការទូតទៅកាន់អឺរ៉ុប
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហៈសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នឹងធ្វើដំណើរទៅកាន់កាន់ប្រទេសបារាំង និង ស្វីស ដែលសារព័ត៌មានថៃ The Nation បានផ្សាយថា ដើម្បីទប់ទល់នឹងបេសកកម្មការទូតរបស់ភាគីកម្ពុជា ដែលបានស្នើឲ្យភាគីបារាំងដែលធ្លាប់ជាអាណាព្យាបាលលើកម្ពុជា ផ្តល់ឯកសារផ្លូវច្បាប់ ជួយគាំទ្រដល់ការដោះស្រាយជម្លោះជាមួយថៃលើឆាកអន្តរជាតិ។

ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសថៃ ដោយ លោក Panidone Pachimsawat អគ្គនាយកស្តីទីនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យរងនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ទោះបីជាបែបនេះ រដ្ឋមន្ត្រីការបរទេសថៃមិនទាន់កំណត់ពេលវេលាជាក់លាក់ចេញដំណើរទៅកាន់អឺរ៉ុបនោះទេ។
សារព័ត៌មានថៃ The Nation ដែលទើបបើកបណ្តាញសង្គមឲ្យអ្នកអានខ្មែរបានឃើញក្នុងសប្តាហ៍នេះ បានលើកឡើងថា ក្រសួងការបរទេសថៃនៅថ្ងៃពុធនេះបនាផ្តល់នូវការធ្វើបច្ចុប្បន្នភាពជុំវិញស្ថានភាពព្រំដែនថៃនិងកម្ពុជា ដោយអះអាងថា ស្ថានភាពនៅតាមព្រំដែននៅតែរក្សាស្ថិរភាពក្នុងរយៈពេលជិត២ខែមកនេះ។
ការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនេះ មិនបានឆ្លុះបញ្ចាំងពីការពិតដែលថា កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរំលោភបទឈប់បាញ់ ដោយការស្ថាបនាផ្លូវចូលទឹកដីកម្ពុជាដែលខ្លួនឈ្លានពានកាលពីខែធ្នូឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃ បានបានធ្វើសកម្មភាពរំលោភបំពានផ្សេងៗទៀត រួមមាន ការរាយបន្លាលួស ការជីកប្រឡាយ ការដាក់តួកុងតឺន័រក្នុងទឹកដីកម្ពុជា។
តាមការសម្ភាសន៍ផ្តាច់មុខរបស់សារព័ត៌មានរ៉យទ័រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា សកម្មភាពរំលោភបំពានរបស់ថៃបានចូលជ្រៅក្នុងទឹកដីកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្មីៗនេះធ្លាប់បានស្នើទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ដើម្បីសុំការគាំទ្រលើឯកសារប័ណ្ណសារសម័យអាណានិគមបារាំង បានបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាកំពុងប្តូរយុទ្ធសាស្ត្រព្រំដែនពី «សមរភូមិជួរមុខ» មកជា «សមរភូមិឯកសារ» វិញ។
តាមរយៈការចុះផ្សាយរបស់សារព័ត៌មានថៃនោះ ភាគីថៃនៅតែចិញ្ចឹមចិត្តចង់ដោះស្រាយជម្លោះតាមរយៈយន្តការទ្វេភាគី ខណៈដែលភាគីថៃខ្លាចញញើតចំពោះការដោះស្រាយនានាតាមយន្តការត្រីភាគី ចតុភាគី ឬក៏ពហុភាគី ដោយសារតែភាពមិនស្មោះត្រង់របស់ខ្លួន និង ខ្លាចអន្តរជាតិដឹងពីភាពពុតត្បុតរបស់ខ្លួន។
លោក Panidone Pachimsawat បានអះអាងជាថ្មីថា ដំណើរការចរចានៃគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នឹងបន្តឡើងវិញដរាបណាការបង្កើតរដ្ឋាភិបាលថ្មីបានធ្វើឡើង។
សារព័ត៌មានអន្តរជាតិនានា កំពុងតាមប្រម៉ាញ់ យុទ្ធសាស្រ្តការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនោះមានការស្នើបារាំងសហការផ្តល់ឯកសារ និងបេសកកម្មរបស់ប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោន ដែលបេសកកម្មទាំងនេះដើម្បីស្វះស្វែងរកដំណោះស្រាយក្នុងជម្លោះព្រំដែនតាមរយៈការទូត៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


