Connect with us

កីឡា

គ្រូ U15 ព្រះខ័នរាជស្វាយរៀង សំណូមពរឲ្យយុវជនកុំមានអំនួតចំពោះការចាប់អាជីពបាល់ទាត់

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ U15 ​ព្រះខ័នរាជ្យស្វាយរៀង​ ភោក​ សីហា​ បាន​ផ្ដាំផ្ញើ​ទៅ​ដល់​យុវជន​ដែល​ចង់​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​សូម​កុំ​មាន​អំនួត​ពេល​បាន​លេង​ ១១នាក់​ដំបូង​ និង​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ទើប​ឈាន​ដល់​ភាព​ជោគជ័យ​ទៅ​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ភោក​ សីហា

លោក​ ភោក​ សីហា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​អ្នក​មាន​បទ​ពិសោធ​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់​នេះ​ សូម​យុវជន​ទាំង​អស់​បើ​ទោះ​ជា​បាន​ជាប់​ជម្រើស​ ១១​នាក់​ដំបូង​យ៉ាងណា​ក្ដី​មិន​ត្រូវ​មាន​អំនួត​លើ​ខ្លួន​ឯង​ និង​មិន​ខំប្រឹង​ហ្វឹកហាត់​ ឬ​ហ្វឹកហាត់​បែប​លេងសើច​នោះ​ឡើយ។​

ទិដ្ឋភាព​ប្រកួត​ពាន​ស្វាយរៀងខាប់

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​ត្រូវ​តែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ត្រូវ​ឆ្លៀត​ហាត់​ដោយ​ខ្លួន​ឯង​បន្ថែម។​ បើ​ទោះ​ជា​ខ្លួន​មាន​សមត្ថភាព​ល្អ​ហើយ​ក្ដី​ ប៉ុន្តែ​បោះបង់​ការ​ហ្វឹកហាត់​ចោល​គឺ​មិន​អាច​សម្រេច​ក្ដី​បំណង​ជា​កីឡាករ​អាជីព​បាន​ឡើយ។​ អ្នក​ដែល​មាន​ឥរិយាបថដូច​លើក​ឡើង​នេះ​សូម​បោះបង់​ចោល​ទើប​អាច​វិវត្តន៍​សមត្ថភាព​ខ្លួន​តទៅ​មុខ​ទៀត​បាន។​

ទិដ្ឋភាព​ក្រោយ​បញ្ចប់​ពាន​ស្វាយរៀង​ខាប់​

បញ្ជាក់​ដែរ​ថា​ លោក​ ភោក​ សីហា​ ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ U15 ព្រះខ័នរាជ្យស្វាយរៀង។​ លោក​ទើប​តែ​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ស្វាយរៀង​ខាប់​ លើក​ទី២​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ថ្មី​ៗ​នេះ​នៅ​ឯ​ខេត្ត​ស្វាយរៀង៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម