ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មានថា អាមេរិក នឹងបើកការវាយប្រហារអ៊ីរ៉ង់ នៅចុងសប្តាហ៍នេះហើយ
យោងតាមប្រភពសម្ងាត់មួយបានទម្លាយថា សហរដ្ឋអាមេរិក ត្រៀមបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់នាចុងសប្តាហ៍នេះ។

ដ្បិតមិនបញ្ចេញឈ្មោះ ប៉ុន្តែប្រភពដដែលបានប្រាប់ទៅសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈថា៖ «សេតវិមានត្រូវបានគេរាយការណ៍ជូនថា កងទ័ពអាចនឹងត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារមួយនៅត្រឹមចុងសប្តាហ៍នេះ បន្ទាប់ពីមានការបង្កើនកម្លាំងជើងអាកាស និងជើងទឹកយ៉ាងខ្លាំងក្លានៅមជ្ឈិមបូព៌ានាប៉ុន្មានថ្ងៃថ្មីៗ»។
ចំណែកសារព័ត៌មាន CBS News ក៏បានចេញផ្សាយអំពីព័ត៌មានដ៏ភ្ញាក់ផ្អើលនេះដែរ ដោយអះអាងបានប្រភពពីមន្ត្រីសន្តិសុខជាតិកំពូលៗ ដែលនិយាយថា កងទ័ពបានប្រាប់ទៅលោក ដូណាល់ ត្រាំ រួចហើយ អំពីការត្រៀមលក្ខណៈរបស់យោធា សម្រាប់ការវាយប្រហារអ៊ីរ៉ង់ យូរបំផុតត្រឹមថ្ងៃសៅរ៍នេះ។

យ៉ាងណា ប្រភពខាងលើសុទ្ធតែអះអាងដូចៗគ្នាថា លោក ត្រាំ មិនទាន់សម្រេចចិត្តចុងក្រោយទេ ហើយលោកក៏កំពុងសួរយោបល់ពីទីប្រឹក្សានិងសម្ព័ន្ធមិត្តផងដែរថា តើអ្វីទៅជាជម្រើសដ៏ល្អបំផុតដែលគួរអនុវត្ត។ ម្យ៉ាង មិនទាន់មានការបញ្ជាក់ពីសេតវិមានឡើយ ពាក់ព័ន្ធព័ត៌មានទាំងនេះ។
ជុំវិញសភាពការណ៍ដែលកាន់តែតានតឹងទៅៗនេះ កាលពីសប្តាហ៍មុន មន្ត្រីអាមេរិកក៏ទម្លាយព័ត៌មានរួចហើយដែរថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈជាស្រេចសម្រាប់ប្រតិបត្តិការយោធាយូរសប្តាហ៍ លើអ៊ីរ៉ង់។

កាលនោះ មន្ត្រីអាមេរិក២រូបសុំមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Reuters ដែលនិយាយនៅថ្ងៃសៅរ៍ទី១៤ខែកុម្ភៈថា៖ «កងទ័ពអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការយោធាយូរសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឲ្យមានការវាយប្រហារមែន។ យុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់អាចនឹងរីកធំទៅជា ជម្លោះដ៏ធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់ បើធៀបនឹងអ្វីដែលធ្លាប់កើតមានរវាងប្រទេសទាំងពីរនាពេលកន្លងមក»។
មន្ត្រីម្នាក់ក្នុងចំណោមនោះបានលើកឡើងថា ជាផ្នែកមួយនៃយុទ្ធនាការដែលអាចកើតមាន ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារលើមូលដ្ឋានសន្តិសុខ និងស្ថាប័នរដ្ឋរបស់អ៊ីរ៉ង់ មិនមែនត្រឹមតែរចនាសម្ព័ន្ធនុយក្លេអ៊ែរប៉ុណ្ណោះទេ ហើយទីក្រុងវ៉ាស៊ីនតោនគិតទុកជាមុនថា ទីក្រុងតេហេរ៉ង់នឹងវាយបកវិញ ដែលនឹងបង្កឲ្យមាន ការវាយប្រហារតបតគ្នាទៅវិញទៅមកនិងការសងសឹកក្នុងរយៈពេលវែង»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


