Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឬស្សីកែវ ចុះដឹកនាំកម្លាំង បាញ់ទឹកសម្អាតកន្លែងបញ្ចេញសំរាម ដើម្បីលើកសោភ័ណ្ឌភាពដងផ្លូវសាធារណៈ 

បានផុស

នៅ

ភ្នំពេញ  ទីតាំងបញ្ចេញសំរាមមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ត្រូវបាន រដ្ឋបាលខណ្ឌឬស្សីកែវ ចុះរៀបចំសម្អាតក៏ដូចជាបាញ់ទឹក កម្ចាត់ក្លិនមិនល្អ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩  ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌឬស្សីកែវ បានចុះរៀបចំសណ្តាប់ ធ្វើអនាម័យ បរិស្ថាន បាញ់ទឹកលាងសម្អាត ទីតាំងបញ្ចេញសម្រាមមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា លោកបានចុះដឹកនាំកម្លាំងរដ្ឋបាលខណ្ឌឬស្សីកែវដោយផ្ទាល់គោលបំណងលើការត្រួតពិនិត្យចំណុចទីតាំងបញ្ចេញសំរាម ក្នុងសង្កាត់ចំរេះទី២ ដើម្បីលាងសម្អាតកំចាត់ក្លិនមិនល្អចេញ ដែលហូរចេញពីកាកសំណល់ប្រើប្រាស់ជាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ  

លោកអភិបាលបន្តថា សម្រាប់កាកសំណល់ បានមកពីការធ្វើម្ហូបអាហារប្រចាំថ្ងៃ ត្រូវតែបែងចែកអោយដាច់ដោយឡែកពីគ្នា ហើយកាកសំណល់កែច្នៃបានដាក់ផ្សេង នឹងកាកសំណល់កែច្នៃមិនកើតរួមមានក្លិនល្អ ត្រូវតែច្រកថង់ ០២ទៅ០៣ជាន់ ដើម្បីប្រាកដថាគ្មានក្លិនមិនល្អសាយភាយ ដល់អ្នករស់នោះក្បែរនោះ  

នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើសូមឱ្យប្រជាពលរដ្ឋ ចូលរួមវេចខ្ចប់ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន បញ្ចេញសម្រាមតាមម៉ោងដែលបានកំណត់ និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ បរិស្ថាន សោភ័ណ្ឌភាពនិងសុខភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិដ្ឋានផ្សេងៗ ផងដែរ 

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម