Connect with us

សេដ្ឋកិច្ច

​ចំណូល​នាំចេញ​ផលិតផល​សំបកកង់​រថយន្ត​សម្រេច​បាន​ជិត ១៦០ ​លានដុល្លារ​ ​កើនឡើងខ្ពស់​

បានផុស

នៅ

កម្ពុជា​រកប្រាក់ចំណូល​បាន​ជិត ​១៦០ ​លានដុល្លារ ​ពីការនាំចេញ​ផលិតផលសំបក​កង់​រថយន្ត​នៅ​ក្នុង​ខែមករា ​ឆ្នាំ​ ២០២៦ ​កើនឡើង​ ៧០,៨១% ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន ​​​ឆ្លុះ​បញ្ចាំងពី​កិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ នៅចំពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយសារ​តែ​​​បញ្ហា​ភូមិសាស្ត្រនយោបាយ ​​និង​ការ​ដាក់​ពន្ធរបស់​សហរដ្ឋអាមេរិក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun ​ប្រាប់កម្ពុជាថ្មីថា ​កំណើន​នៃ​ការ​នាំ​ចេញ​សំបក​កង់​រថយន្ត ​ដោយសារការដាក់ចេញនូវ​គោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាល ដែល​បាន​គាំពារទៅលើ​អ្នកវិនិយោគពីបរទេស។​

​​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​មានប្រសាសន៍ថា ​កំណើន​នៃ​ការនាំចេញ​សំបក​កង់​រថយន្ត ​ជំរុញ​ឱ្យ​ការ​នាំ​ចេញ​ជ័រកៅស៊ូ ​និង​តម្លៃ​កៅ​ស៊ូ​មាន​ស្ថិរ​ភាព​ល្អ ​ទោះបីជា​ប្រឈម​នឹង​បញ្ហា​ស្ថាន​ភាព​សេដ្ឋកិច្ច ​និង​នយោ​បាយ​នៅ​លើ​ពិភពលោក។​

​លោក ​ម៉ែន ​សុភក្តិ ​យល់ឃើញថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល ​មានការគាំពារទៅលើ​អ្នកវិនិយោគ​ដែល​មកផលិតជាផលិតផលសម្រេច​នៅក្នុងស្រុក ​ទន្ទឹមនេះ ​កម្ពុជា​មាន​វត្ថុធាតុ​ដើម​ច្រើន​អាចផ្គត់​ផ្គង់ទៅរោង​ចក្រកែច្នៃ​ដែលមកពីក្រៅប្រទេសបាននោះ ​ជាពិសេស​ ដូចជា​រោង​ចក្រ​កង់​ឡានមាន ៦ ហើយកំពុងដំណើរការ ​ដែលបានប្រមូលទិញវត្ថុ​ធាតុដើមក្នុង​ស្រុក​កមកកែច្នៃ»។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម​ នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​នាំចេញ​សំបកកង់រថយន្ត​ដែល​ជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ ១,៣៨ ​ពាន់​លានដុល្លារ ​កើនឡើង ៥៧,៨៦% ប្រៀបធៀប​នឹង​ឆ្នាំ ២០២៤៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម