ព័ត៌មានជាតិ
ឥណ្ឌូណេស៊ី គាំទ្រកម្ពុជាចំពោះគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន
ឥណ្ឌូណេស៊ី គាំទ្រដល់កម្ពុជាចំពោះការប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ដែលឥណ្ឌូណេស៊ី ថា ជាការធានាដល់សន្តិភាពសម្រាប់តំបន់អាស៊ាន។ ការគាំទ្ររបស់ឥណ្ឌូណេស៊ីដូច្នេះ បានបង្ហាញឡើងតាមរយៈលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំភ្នំពេញ ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកឯកអគ្គរដ្ឋទូត សាន់តូ ដាម៉ូស៊ូម៉ាតូ បានជជែកគ្នាពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយភាគីទាំងពីរ បានគូសបញ្ជាក់អំពីគោលជំហរចំពោះការដោះស្រាយជម្លោះព្រំដែន ដែលកំពុងកើតមានពេលនេះ។

លោក ស សុខា បានរំលេចឡើងវិញអំពីជំហរកម្ពុជា គឺនៅតែបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាព និងយន្តការដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាង និងសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។
ជំហរកម្ពុជានេះ ត្រូវបានលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បង្ហាញការគាំទ្រដល់កម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេសការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខ ហើយលោកឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូណេស៊ីត្រៀមសហការជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុងតំបន់អាស៊ាន៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


