ព័ត៌មានអន្ដរជាតិ
មេខ្លោងគ្រឿងញៀនដ៏សាហាវបំផុតរបស់ម៉ិកស៊ិក «El Mencho» ត្រូវកងកម្លាំងសន្តិសុខបាញ់សម្លាប់
មេខ្លោងគ្រឿងញៀនដ៏គួរឲ្យខ្លាចបំផុតរបស់ម៉ិកស៊ិក គឺលោក Nemesio Oseguera Cervantes ដែលមានរហស្សនាមថា «El Mencho» ត្រូវបានកងកម្លាំងពិសេសបាញ់សម្លាប់ នៅក្នុងប្រតិបត្តិការយោធាដ៏តានតឹងមួយនៅទីក្រុង Tapalpa។

តាមការផ្សាយរបស់ BBC ចុះថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៦ អតីតមន្ត្រីប៉ូលិសវ័យ៥៩ឆ្នាំរូបនេះ ដែលជាអ្នកកសាងអាណាចក្រជួញដូរថ្នាំញៀនហ្វេនតានីលដ៏មហិមានៅម៉ិកស៊ិក បានបាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរ ក្នុងពេលបញ្ជូនទៅកាន់រដ្ឋធានី បន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងសាហាវជាមួយកងទ័ព។ កន្លងមក សហរដ្ឋអាមេរិកបានកំណត់ប្រាក់រង្វាន់ចំនួន ១៥លានដុល្លារ សម្រាប់ការចាប់ខ្លួន El Mencho។
ភ្លាមៗបន្ទាប់ពីការស្លាប់របស់មេខ្លោងគ្រឿងញៀនរូបនេះ ក្រុមជួញដូរគ្រឿងញៀន Jalisco New Generation (CJNG) បានបើកការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋចំនួន៨ ដោយការដុតបំផ្លាញរថយន្ត បិទផ្លូវ និងវាយប្រហារលើកងកម្លាំងសន្តិសុខ។ នៅតំបន់ទេសចរណ៍ Puerto Vallarta និងទីក្រុង Guadalajara ភ្ញៀវទេសចររាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយសារក្រុមហ៊ុនអាកាសចរណ៍ធំៗបានលុបចោលជើងហោះហើរ។ ទោះបីជាមានផ្សែងហុយទ្រលោមលើផ្ទៃមេឃក៏ដោយ ក៏ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum Pardo បានអំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ដោយអះអាងថា សកម្មភាពភាគច្រើននៅក្នុងប្រទេសនៅតែដំណើរការជាធម្មតា។
ជ័យជម្នះនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់រដ្ឋាភិបាលរបស់លោកស្រី Sheinbaum ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នៅក្នុងប្រតិបត្តិការនេះ កងកម្លាំងសន្តិសុខដណ្តើមបានរថពាសដែក និងអាវុធធុនធ្ងន់រួមទាំងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតផងដែរ។ អតីតឯកអគ្គរដ្ឋទូតអាមេរិក លោក Christopher Landau បានពិពណ៌នាថា El Mencho គឺជា «មេខ្លោងគ្រឿងញៀនដែលសាហាវយង់ឃ្នងបំផុតម្នាក់» ហើយការស្លាប់របស់គេគឺជា «ការវិវត្តន៍ដ៏អស្ចារ្យសម្រាប់ម៉ិកស៊ិក សហរដ្ឋអាមេរិក អាមេរិកឡាទីន និងពិភពលោកទាំងមូល»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


