Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​ប្រេស៊ីលរំឭកអាមេរិកថា «មិន​ចង់ឃើញសង្គ្រាមត្រជាក់​ជា​ថ្មី» ទេ

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសកាលពីថ្ងៃទី២២កុម្ភៈថា ប្រេស៊ីលមិនចង់ឲ្យកើតមាន​នូវ​«សង្គ្រាមត្រជាក់​ជា​​ថ្មី»​នោះ​ទេ ហើយអំពាវនាវឲ្យរដ្ឋបាលអាមេរិកប្រព្រឹត្តចំពោះប្រទេសទាំងអស់ដោយស្មើភាពគ្នា។ ​ប្រមុខ​ដឹកនាំ​ប្រេស៊ីល​ បាន​លើក​ឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដេលី នៅ​ពេល​ដែលលោក​​បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva (រូបភាព៖Reuters)

តាមសេចក្តីរាយការណ៍​របស់​Reuters ​លោក Lula da Silva បាននិយាយថា លោកចង់ផ្ញើសារដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ថា ប្រេស៊ីលមិនចង់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ​ទេ​​។ ប៉ុន្តែ វាជារឿងសំខាន់ដែលប្រទេសទាំងអស់ ត្រូវតែប្រព្រឹត្តដោយយុត្តិធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។

រូបលោកផ្ទាល់ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកត្រាំ នៅទីក្រុងវ៉ាស៊ីនតោននៅឯសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ ២០២៦នេះ ដែលរបៀបវារៈរបស់លោក នឹងរួមបញ្ចូលបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ។

ទោះជាយ៉ាងណា មេដឹកនាំ​ពី​តំបន់​អាមេរិកខាងត្បូងឆ្វេងនិយមរូបនេះមានភាពខុសគ្នាជាមួយលោកត្រាំទៅលើបញ្ហាខ្លះៗ ចាប់ពីពន្ធរបស់ប្រធានាធិបតីសាធារណរដ្ឋ រហូតដល់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ជាពិសេសទាក់ទងនឹងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងក្រុមប្រឹក្សាសន្តិភាពដែលទើបតែប្រកាសនាពេលថ្មីៗនេះផងដែរ។

ទោះជាយ៉ាងនេះក្ដី លោក Lula da Silva បានសម្តែងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រេស៊ីលនឹងស្ថិតក្នុង «ស្ថានភាពល្អប្រសើរ» បន្ទាប់ពីកិច្ចប្រជុំនាពេលខាងមុខ។ សេចក្តីថ្លែងការណ៍របស់លោកបានបង្ហាញពីបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងការរក្សាការសន្ទនា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ទោះបីជាមានភាពខុសគ្នារវាងរដ្ឋាភិបាលទាំងពីរក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូរ៉េខាងត្បូង ជំរុញឲ្យ ជប៉ុន លុបចោលព្រឹត្តិការណ៍​ឈ្មោះកោះ​ ដែលមានជម្លោះ​ក្នុង​ប្រវត្តិសាស្រ្ត​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម