Connect with us

សេដ្ឋកិច្ច

ធនាគារជាតិកម្ពុជា ​ដកអាជ្ញាបណ្ណ​ធនាគារ ​ផេនដា​

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) ​បានប្រកាសដកហូតអាជ្ញាបណ្ណ ​ធនាគារ ផេនដា ខមមើសល ប៊ែង (Panda Commercial Bank PLC) កាលពីថ្ងៃសុក្រ ​និងចាត់តាំងក្រុមហ៊ុន ​ម៉ូរី​សុនកាក់ ​អិមខេអេ អរឌីត-ឌឹខោនធីង ​ជាអ្នកជម្រះបញ្ជី។​

ធនាគារជាតិ បញ្ជាក់ថា៖ «ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ផេនដា ខមមើសល ប៊ែង បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត»។

ក្នុងអំឡុងពេលនេះ ធនាគារ ផេនដា ត្រូវបានផ្អាកមិនឱ្យផ្ដល់សេវា ធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងការផ្ដល់ឥណទាន។

ចំពោះអតិជនដែលមានប្រាក់បញ្ញើនៅធនាគារ ត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ខណៈអ្នកខ្ចីត្រូវបន្តបំពេញកាតព្វកិច្ច៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Screenshot
Screenshot
Screenshot
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម