កីឡា
ថ្ងៃនេះពេញលេង! វិសាខា ប៉ះ មហាផ្ទៃ ខណៈ រាជធានីភ្នំពេញ ប៉ះ ក្រុមខេត្តស្វាយរៀង
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ឈានដល់វគ្គ ៨ ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់វគ្គ ១៦ ក្រុមចុងក្រោយកាលពីដើមសប្តាហ៍នេះ។

ក្រុមទទួលបានកៅអីឡើងមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ រួមមាន ស្នងការខេត្តព្រះសីហនុ ត្រូវជួបក្រុម ស្នងការខេត្តកោះកុង។ ក្រុមកងពលធំអន្តរាគមន៍លេខ ៣ ត្រូវជួបក្រុម បញ្ជាការដ្ឋានអង្គរក្ស A។

គូដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ ក្រុមស្នងការរាជធានីភ្នំពេញ ជួបក្រុម ស្នងការខេត្តស្វាយរៀង និងចុងក្រោយក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុម វិសាខា។ គូនេះនឹងមាន ២ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនឹងសោកស្តាយដែលមាន ២ ក្រុមត្រូវធ្លាក់ចេញត្រឹមវគ្គនេះ។

ក្រុមដែលអាចចាត់ទុកមានសំណាងគឺ ស្នងការខេត្តព្រះសីហនុ និង ស្នងការខេត្តកោះកុង ដែលបានឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយត្រូវប៉ះគ្នា ដូច្នេះនឹងមានក្រុមខេត្តមួយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលវគ្គ ១៦ ក្រុមចុងក្រោយ
- ស្នងការខេត្ត ព្រៃវែង ០-៣ ស្នងការខេត្ត កោះកុង
- ស្នងការខេត្ត ព្រះសីហនុ ៣-២ ស្នងការខេត្ត កំពង់ឆ្នាំង
- កងពលធំអន្តរាគមន៍លេខ៣ ៣-២ ស្នងការខេត្ត ពោធិ៍សាត់
- បញ្ជាការដ្ឋានអង្គរក្ស A ៣-០ ស្នងការខេត្ត មណ្ឌលគិរី
- ស្នងការរាជធានីភ្នំពេញ ៣-២ ស្នងការខេត្ត ត្បូងឃ្មុំ
- ស្នងការខេត្ត ស្វាយរៀង ៣-០ លោកតាឌីព្រះវិហារ
- ក្រសួងមហាផ្ទៃ ៣-០ រាជសីអង្គរសៀមរាប
- វិសាខា ៣-១ បញ្ជាការដ្ឋានអង្គរក្ស B
គូប្រកួតវគ្គ ៨ ក្រុមចុងក្រោយ
- ស្នងការខេត្ត កោះកុង vs ស្នងការខេត្ត ព្រះសីហនុ
- កងពលធំអន្តរាគមន៍លេខ៣ vs បញ្ជាការដ្ឋានអង្គរក្ស A
- ស្នងការរាជធានីភ្នំពេញ vs ស្នងការខេត្ត ស្វាយរៀង
- វិសាខា vs ក្រសួងមហាផ្ទៃ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ស្នងការខេត្ត កោះកុង vs ស្នងការខេត្ត ព្រះសីហនុ / កងពលធំអន្តរាគមន៍លេខ៣ vs បញ្ជាការដ្ឋានអង្គរក្ស A
- ស្នងការរាជធានីភ្នំពេញ vs ស្នងការខេត្ត ស្វាយរៀង / វិសាខា vs ក្រសួងមហាផ្ទៃ
អត្ថបទ៖ វិរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


