កីឡា
ប្រធានក្លឹបបាល់ទះអកសមុទ្រ សមត្ថភាពកីឡាការិនីបរទេសគឺល្អ និងជួយក្រុមឲ្យឆ្ពោះទៅរកពាន
ប្រធានក្លឹបបាល់ទះអកសមុទ្រ កីឡាការិនីបរទេសទាំងពីរនាក់ដែលកំពុងជួយក្រុមបានល្អរហូតឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ក្រឡាហោម គឺមានបទពិសោធច្រើនកន្លងមកធ្លាប់លេងនៅឯប្រទេសរបស់ខ្លួននៅហូល្លង់ អ៊ីតាលី។

រូបភាពលើផេកអកសមុទ្រ
លោក ម៉ៅ សុផាន់ណៃ ម្ចាស់ក្លឹបបាល់ទះអកសមុទ្របានឲ្យដឹងថា ការប្រកួតកន្លងទៅរបស់ក្រុមបាល់ទះនារីអកសមុទ្រគឺលេងត្រូវគ្នា និងសហការគ្នាបានល្អទាំងកីឡាការិនី និងគ្រូបង្វឹក។ ប៉ុន្តែក្រុមនៅតែមានចន្លោះខ្វះខាតត្រូវពង្រឹងបន្ថែមផងដែរ។

រូបភាពលើផេកអកសមុទ្រ
ចំពោះសមត្ថភាពកីឡាការិនីបរទេសទាំងពីរនាក់គឺ SILVIA MENEGHINI និង GEERTJE VAN PUTTE អ្នកទាំងពីរលេងបានល្អ និងមានសមត្ថភាពខ្ពស់។ អ្នកទាំងពីរធ្លាប់មានក្រុម ធ្លាប់លេងនៅឯប្រទេសរៀងៗខ្លួនគឺឯប្រទេសហូល្លង់ និងអ៊ីតាលី។ យ៉ាងណាអ្នកទាំងពីរឈប់លេងបាល់យូរមកហើយ និងបានមករស់នៅធ្វើការងារក្នុងប្រទេសកម្ពុជាប្រហែល ៥-៦ឆ្នាំហើយ។ ទើបតែមួយរយៈពេលនេះប៉ុណ្ណោះអ្នកទាំងពីរបានចូលហ្វឹកហាត់វិញ និងបានចូលប្រកួតជាបន្តបន្ទាប់ពិសេសនៅពានសម្ដេច ក្រឡាហោមនេះ។

ទិដ្ឋភាពប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ក្រុមបាល់ទះអកសមុទ្រផ្នែកនារី នេះបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយបន្ទាប់ពីឈ្នះទាំង៣ប្រកួតនៅវគ្គជម្រុះក្នុងពូល។ ក្រុមមួយនេះបង្ហាញទម្រង់លេងយ៉ាងល្អ និងមានការចាប់អារម្មណ៍ខ្លាំងលើកីឡាការិនីបរទេសពីររូបគឺ SILVIA MENEGHINI និង GEERTJE VAN PUTTE ដែលមានសមត្ថភាពលេងល្អពិសេសការវាយសេវាលឿន ធ្ងន់ និងការម៉ាត់ផ្ដាច់ក៏ល្អថែមទៀត។ វគ្គពាក់កណ្កាលផ្ដាច់ព្រ័ត្រនេះគឺក្រុមអកសមុទ្រនឹងត្រូវប៉ះ ក្រសួងមហាផ្ទៃ វេលាម៉ោង ២រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕

ក្រុមបាល់ទះនារីអកសមុទ្រ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


