Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ និងលោកហ្សេលេនស្គី ពិភាក្សាគ្នាតាមទូរសព្ទមុនកិច្ចចរចាសន្តិភាពនៅហ្សឺណែវ

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និងមេ​ដឹក​នាំ​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃទី២៥​ខែកុម្ភៈ ដែលជាការត្រៀមលក្ខណៈសម្រាប់ជំនួបដ៏សំខាន់នៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៦ខែកុម្ភៈ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ត្រាំ និង​លោក​ហ្សេលេនស្គី (រូបថត៖ Reuters)

យោង​តាមសារព័ត៌មាន RFE ការពិភាក្សានេះផ្តោតលើ«កញ្ចប់ថវិកាសុភមង្គល» សម្រាប់ការស្តារសេដ្ឋកិច្ចអ៊ុយក្រែន និងលទ្ធភាពនៃជំនួបកំពូលត្រីភាគីជាមួយរុស្ស៊ីនៅខែមីនាខាងមុខ។ លោកហ្សេលេនស្គី បានលើកឡើងថា ជំនួបផ្ទាល់រវាងមេដឹកនាំ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម ហើយលោកត្រាំ បានបង្ហាញការគាំទ្រចំពោះជំហានការទូត​មួយ​នេះ។

ទោះជាមានកិច្ចប្រឹងប្រែងផ្នែកការទូតក៏ដោយ ក៏ភាគីទាំងពីរនៅតែមានគម្លាតខ្លាំងលើបញ្ហាបូរណភាពទឹកដី។ អ៊ុយក្រែនទាមទារឲ្យមានការធានាសន្តិសុខយ៉ាងរឹងមាំពីលោកខាងលិច ខណៈដែលវិមានក្រឹមឡាំងនៅតែបន្តទាមទារទឹកដីបន្ថែមក្នុងតំបន់ Donetsk។ ស្របពេលជាមួយគ្នានេះ សមាជិកសភាអាមេរិកមកពីបក្សសាធារណរដ្ឋ រួមទាំងលោក Lindsey Graham បានជំរុញ​​ឲ្យរដ្ឋបាលលោកត្រាំ ផ្តល់មីស៊ីល Tomahawk ទៅ​ឲ្យ​អ៊ុយក្រែន ដើម្បីបង្កើនសម្ពាធយោធាលើរុស្ស៊ី​ឲ្យ​ព្រមចូលតុចរចា។

នៅពេលសង្គ្រាមឈានចូលដល់ឆ្នាំទី៥ ដំណោះស្រាយច្បាស់លាស់មួយនៅតែពិបាកនឹងសម្រេចបាន។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងសកម្មជននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ការទូតត្រូវតែដើរទន្ទឹមនឹង «សម្ពាធខ្លាំង» និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទើបអាចផ្លាស់ប្តូរការគិតរបស់រុស្ស៊ីបាន។ ជោគជ័យនៃកិច្ចប្រឹងប្រែងការទូតនាពេលនេះ គឺអាស្រ័យទាំងស្រុងលើលទ្ធផលនៃកិច្ចចរចានៅហ្សឺណែវរវាងបេសកជនអាមេរិក និងមន្ត្រីអ៊ុយក្រែន ដើម្បីកំណត់ថា តើជំនួបកំពូលជាមួយលោកពូទីន អាចកើតឡើងបានដែរឬយ៉ាងណា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម