កីឡា
មកវិញ ២ ប្រកួតចុងក្រោយ វឿន វាសនា រកបាន ៥២ ពិន្ទុ ជួយឱ្យ Win Streak ឈ្នះទាំង ២ ប្រកួត
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak រកបានពិន្ទុច្រើនជាងគេប្រចាំក្រុម ២ ប្រកួតជាប់គ្នា អំឡុងការប្រកួត ២ ប្រកួតចុងក្រោយក្នុងសប្តាហ៍ទី ២០ នៃក្របខណ្ឌលីគបាល់ទះកំពូលតៃវ៉ាន់។

ការប្រកួតសប្តាហ៍ទី ២០ ក្រុមបាល់ទះ Win Streak ទទួលបានជ័យជម្នះទាំង ២ ប្រកួត ដោយការប្រកួតទល់នឹងក្រុម TSG Skyhawks កាលពីថ្ងៃ សៅរិ៍ ទី ២៨ ខែ កុម្ភៈ បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។ ចំណែកការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ អាទិត្យ ទី ០១ ខែ មីនា ឆ្នាំ ២០២៦ បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២។
វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយការប្រកួតទាំង ២ នោះ កីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។ ការប្រកួតទល់នឹងក្រុម TSG Skyhawks កីឡាកររកបាន ២៦ ពិន្ទុ។ រីឯការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កីឡាករ កម្ពុជា វ័យ ២៤ ឆ្នាំក៏រកបាន ២៦ ពិន្ទុផងដែរ។

ក្នុងចំណោម ២ ប្រកួតខាងលើ វឿន វាសនា ត្រូវបានលីគ TPVL ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក គឺនៅក្នុងការប្រកួតចុងក្រោយទល់នឹងក្រុម Taoyuan Cloud Leopard។ បច្ចុប្បន្ន វឿន វាសនា កំពុងឈរនៅលើគេជាកីឡាករល្អបំផុតច្រើនជាងគេប្រចាំការប្រកួតរបស់ ក្រុម Win Streak នៅរដូវកាលនេះ ដោយរកបានសរុបចំនួន ១៤ លើក។

គួរឱ្យដឹងថា ក្រុមបាល់ទះ Win Streak បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃលីគបាល់ទះកំពូល តៃវ៉ាន់ ក្រោយឆ្លងកាត់ ៣៨ ប្រកួត ឈ្នះ ៣៤ លើក និងចាញ់ ៤ លើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


