ព័ត៌មានអន្ដរជាតិ
កាតាបិទផលិតកម្មឧស្ម័នធម្មជាតិពង្រាវនៅរោងចក្រនាំចេញដ៏ធំបំផុតរបស់ពិភពលោក
ប្រទេសកាតាកាលពីរសៀលថ្ងៃចន្ទ បានប្រកាសបិទជាបណ្ដោះអាសន្ននូវផលិតកម្មឧស្ម័នធម្មជាតិពង្រាវ (LNG) នៅរោងចក្រនាំចេញដ៏ធំជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យតម្លៃឧស្ម័នអឺរ៉ុបហក់ឡើងខ្ពស់ខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រោងចក្រ Ras Laffan របស់ក្រុមហ៊ុន QatarEnergy គ្របដណ្តប់ប្រហែល ១/៥ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវទូទាំងពិភពលោក ហើយការផ្អាកដែលមិនធ្លាប់មានពីមុនមកនេះ កំពុងគំរាមកំហែងដល់សន្តិសុខថាមពល និងធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ។
ការដឹកជញ្ជូនឧស្ម័នធម្មជាតិពង្រាវ (LNG) ពីមជ្ឈិមបូព៌ា បានរងការរំខានរួចហើយចាប់តាំងពីចុងសប្តាហ៍មុនមក ចំពេលដែលនាវាដឹកប្រេង និងឧស្ម័នធម្មជាតិភាគច្រើនបានផ្អាកការដឹកជញ្ជូនកាត់តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់រួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការប្រចាំថ្ងៃរបស់សកល។
ខណៈប្រទេសអាស៊ីទិញឧស្ម័នធម្មជាតិពង្រាវភាគច្រើនពីមជ្ឈិមបូព៌ា ការរំខាននឹងបង្កើនការប្រកួតប្រជែងសម្រាប់ការផ្គត់ផ្គង់ជំនួស និងជំរុញឱ្យតម្លៃកើនឡើងនៅទូទាំងពិភពលោក។ តម្លៃឧស្ម័នអឺរ៉ុប បានកើនឡើង ៣៩% ដល់ ៤៤,៥១ អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង នៅថ្ងៃចន្ទ ដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល១ថ្ងៃ រាប់ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
បើតាមរ៉យទ័រ ផលិតកម្មឧស្ម័នធម្មជាតិពង្រាវ (LNG) របស់ប្រទេសកាតា រួមចំណែកប្រហែល ២០% នៃការផ្គត់ផ្គង់សកល ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពរវាងតម្រូវការឥន្ធនៈរបស់ទីផ្សារអាស៊ី និងអឺរ៉ុប។
ចូលដល់ថ្ងៃទី៤នៃជម្លោះ គិតត្រឹមថ្ងៃអង្គារ (៣ មីនា) ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ បានបណ្តាលឱ្យមានការផ្អាកប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេងក្នុងស្រុកធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ក្រោយរងការវាយប្រហារដោយដ្រូន។ ជាមួយគ្នានោះ ផលិតកម្មប្រេងភាគច្រើនក្នុងតំបន់កួដនៃប្រទេសអ៊ីរ៉ាក់ ត្រូវបានផ្អាក ហើយវាលឧស្ម័នអ៊ីស្រាអែលជាច្រើនបានឈប់ដំណើរការ ដោយកាត់បន្ថយការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប។
គួរគូសបញ្ជាក់ថា ដើម្បីជាការសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិក អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំ លើទីកន្លែងសំខាន់ៗ រួមទាំងមូលដ្ឋានទ័ពអាមេរិកស្ទើរគ្រប់ប្រទេសក្នុងតំបន់រួមទាំងអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត កាតា គុយវ៉ែត បារ៉ែន ជាដើម។ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងអាកាសយានដ្ឋានស៊ីវិល ក៏រងការវាយប្រហារពីអ៊ីរ៉ង់ផងដែរ ក្រោយអ៊ីស្រាអែល និងអាមេរិក បើកការវាយប្រហារជុំទិសទូទាំងប្រទេសអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលប្រទេសនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


