សេដ្ឋកិច្ច
រដ្ឋ ត្រៀមឧបត្ថម្ភធន លើការបញ្ចុះថ្លៃប្រេង ក្នុងករណីកើនឡើងខ្ពស់
រាជរដ្ឋាភិបាលកម្ពុជាគ្រោងត្រៀមវិធានការផ្ដល់ការឧបត្ថម្ភធន ក្នុងការបញ្ចុះថ្លៃប្រេងដល់ប្រជាពលរដ្ឋ ក្នុងករណីតម្លៃប្រេងកើនឡើងខ្ពស់ ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ដោយសារតម្លៃប្រេងអន្តរជាតិមានការកើនឡើង តម្លៃប្រេងលក់រាយក្នុងស្រុកអាចនឹងកើនឡើងពី ៥% ទៅ ២៥% អាស្រ័យលើទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ថា ក្នុងករណីដែលតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិកើនឡើងចាប់ពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ដែលនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច មានប្រសាសន៍ថា អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងប្រមាណ ២០% សម្រាប់ផ្គត់ផ្គង់នៅលើពិភពលោក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ តម្លៃប្រេងនឹងកើនឡើងជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើសង្គ្រាមអូសបន្លាយយូរ នាំឱ្យកើតមានអតិផរណា។
តម្លៃប្រេងសាំងលក់រាយតាមស្ថានីយប្រេងឥន្ធនៈ លក់ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ កើនឡើង ១០០ រៀល សម្រាប់សាំងធម្មតា ដោយលក់ក្នុងតម្លៃ ៣៨៥០ រៀល ក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់រាយមានតម្លៃ ៣៨៥០ រៀល កើនឡើង ៥០ រៀលក្នុងមួយលីត្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើង ៤,៧% ពេលបិទការជួញដូរនៅថ្ងៃអង្គារ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៥ ខណៈសង្គ្រាមរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តតានតឹងខ្លាំង ដោយរំខានដល់ការដឹកជញ្ជូនថាមពលពីមជ្ឈិមបូព៌ា និងបង្កឱ្យមានការភ័យខ្លាចចំពោះជម្លោះដែលអូសបន្លាយពេលយូរ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣,៦៦ ដុល្លារ ឬ ៤,៧% នៅត្រឹម ៨១,៤០ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាអត្រាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៥។ តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ៣,៣៣ ដុល្លារ ឬ ៤,៧% ដល់ ៧៤,៥៦ ដុល្លារ ក្នុងមួយបារ៉ែល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


