ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច ជំរុញអង្គភាពដែលមានទីតាំងដីរដ្ឋ និងអគារទំនេរ ពិនិត្យលទ្ធភាពដាក់ជួលដើម្បីយកចំណូលចូលជាតិ
បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ “គ.ប.ទ.” និងហិរញ្ញវត្ថុបានជំរុញលើកទឹកដល់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ដែលមានទីតាំងដីរដ្ឋ និង អគារទំនេរ ត្រូវពិនិត្យលទ្ធភាពដាក់ជួលទីតាំងនោះ ដើម្បីកៀរគរចំណូលចូលថវិកាជាតិ។

នៅក្នុងកិច្ចប្រជុំពិភាក្សាលើការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ លើការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច ប្រចាំឆ្នាំ ២០២៥កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា៖ «កិច្ចប្រជុំនាថ្ងៃនេះ ពុំមែនគ្រាន់តែជាការផ្សព្វផ្សាយ និង លើកពីវឌ្ឍនភាព លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួង ប៉ុណ្ណោះទេ ប៉ុន្តែ ជាឱកាសសម្រាប់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទាំងនៅថ្នាក់កណ្តាល និង នៅថ្នាក់មូលដ្ឋាន អាចលើកយកបញ្ហាជាក់ស្តែង និង កង្វល់នានា ដែលសាមីអង្គភាពតែងបានជួបប្រទះក្នុងពេលអនុវត្តការងារ ដើម្បីពិនិត្យពិភាក្សារួមគ្នា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រង់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ»។

នៅក្នុងឱកាសនោះ លោកបណិ្ឌតសភាចារ្យបានលើកឡើងពីសាវតារ និង វឌ្ឍនភាពសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការរៀបចំ ការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការផ្ទេរការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការកាន់កាប់ដីរដ្ឋ, ការចុះបញ្ជីដីរដ្ឋ ការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការដាក់ជួលទីតាំងដី អគាររដ្ឋ និង ការស្នាក់នៅបណ្តោះអាសន្នលើទីតាំងដីរដ្ឋ និង អគាររដ្ឋ ។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពី ការអនុវត្តយន្តការ វិធានការ គោលការណ៍ នៃការកាន់កាប់ ការតាមដាន ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រោមការចង្អុលបង្ហាញ និង ការម្រេចដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់គ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទក្រសួង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធិភាព តម្លាភាព និង អនុលោមភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួង, ជាពិសេស សំដៅបន្តកសាងភាពជាគំរូ ដល់ក្រសួង-ស្ថាប័នផ្សេងទៀត ។
ជាមួយគ្នានេះ, លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យគ្រប់អង្គភាព ត្រូវរៀបចំ និង កត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និង គុណភាព ស្របតាមឧត្តរមានុវត្តន៍អន្តរជាតិ និង ស្វ័យប្រវត្តិកម្ម ។ត្រូវបន្តពង្រឹងយន្តការការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមយន្តការ និង អនុវត្តតាមលក្ខខណ្ឌ និង នីតិវិធីជាធរមាន។ ចំពោះអង្គភាពប្រើប្រាស់ ដែលមានទីតាំងដីរដ្ឋ និង អគារទំនេរ ត្រូវពិនិត្យលទ្ធភាពដាក់ជួលទីតាំងនោះ ដើម្បីកៀរគរចំណូលចូលថវិកាជាតិ រួចគោរពរាយការណ៍ជារបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និង សម្រេច តាមរយៈគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនិង បន្តពង្រឹង និង កសាងសមត្ថភាពជូនមន្រ្តីទទួលបន្ទុក តាមរយៈការចាត់បញ្ជូនឱ្យចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនានា ព្រមទាំងរៀបចំឱ្យមានមន្រ្តីបង្គោល លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រចាំអង្គភាពសាមី ៕
អត្ថបទ៖សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


