Connect with us

ព័ត៌មានជាតិ

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ចំនួន៥៨ទីតាំង ក្នុងភូមិសាស្រ្តខេត្តកណ្ដាល បានបិទបណ្តោះអាសន្នដោយមូលហេតុ អស់ប្រេងក្នុងស្តុក

បានផុស

នៅ

ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយសម្រេចបានលទ្ធផល កាលពីនៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ៣២ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន២៥០ទីតាំង ក្នុងនោះមានដេប៉ូបិទចំនួន២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់មកមិនទាន់បាន

ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ រួមមាន៖ សម្រាប់ស្ថានីយ (មាន១៣ទីតាំង) ៖ សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។ សម្រាប់ដេប៉ូ (មាន១៣៧ទីតាំង)៖ សាំងនៅមានស្តុក ចន្លោះពី ២០០០លីត្រ ទៅ ៤០០០លីត្រ ម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣០០០លីត្រ។

ជាមួយគ្នាផងដែរក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាងតម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ អនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និង មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្នបើមានស្តុកប្រេងឥន្ធនៈ និងមិនអនុញ្ញាតលក់ តាមប៊ីដុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម