សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ ក្នុងហាងកាហ្វេ
នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានហើយ ដែលធ្វើសកម្មភាពលួចលុយ ក្នុងហាងកាហ្វេ ផ្អើលកាលពីយប់មិញ។ ការឃាត់ខ្លួននេះដែរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨ និង ៣០នាទីព្រឹក នៅចំណុចលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ នាក់ សាន អធិការង ទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ ភ្លាមៗ លោកបានអោយ នគរបាលជំនាញបានធ្វើការស្រាវជ្រាវរយៈពេលមិនដល់ ១០ម៉ោងផង ក៏ឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេ THE PEACE សរុបជាទឹកប្រាក់ 1750$ យកទៅកាន់អធិការដ្ឋានដើម្បីធ្វើការសួរនាំបន្ថែម។

ក្នុងនោះសម្ភារៈបាត់បង់រួមមាន ទូគិតលុយ ចំនួន០១ , Laptop ពណ៌ខ្មៅ ចំនួន០១ , ហ្គីតា ចំនួន០១ , តុនិងកៅអីចំនួន០២ឈុត , លុយចំនួន ៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) និងភេសជ្ជៈមួយចំនួន។


គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង២៨នាទីយប់រំលងអាធ្រាត្រ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ ចំណុចហាងកាហ្វេ THE PEACE ទីតាំងផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


