កីឡា
មោទនភាពជាតិ! ស្ងាត់ៗកម្ពុជាក្លាយជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ Freestyle លំដាប់ពិភព លោក Pulse Phnom Penh 2026
ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកកំពុងធ្វើដំណើរមកកាន់ទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ! កម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត WFFA Pulse Phnom Penh 2026 ដែលជាវគ្គជម្រុះជើងឯកផ្នែកកីឡាបាល់ទាត់ហ្វ្រីស្ទីល (Freestyle Football) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីស្វែងរកកំពូលជើងខ្លាំងឡើងទៅកាន់ការប្រកួតផ្ដាច់ព្រ័ត្រពិភពលោក World Freestyle Football Championship ដោយទទួលការឧបត្ថម្ភធំពីក្រុមហ៊ុន VATTANAC ។

ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃពេញ៖
- ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦៖ វគ្គជម្រុះបឋម
- ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៦៖ វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក
- ទីតាំង៖ សាលា The King’s School ,Vattanacville រាជធានីភ្នំពេញ។
សូមរម្លឹកផងដែរថាកម្មវិធី Pulse Series គឺជាប្រព័ន្ធនៃការប្រកួតជម្រុះផ្លូវការរបស់សហព័ន្ធកីឡាហ្វ្រីស្តាយល៍បាល់ទាត់ពិភពលោក (WFFA) ដែលបែងចែកចេញជា ៥ តំបន់ធំៗលើសកលលោក រួមមាន៖ អាស៊ី អាហ្វ្រិក អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង និងអឺរ៉ុប។
សម្រាប់ការប្រកួតនៅភ្នំពេញនេះ គឺជាការប្រកួតក្នុងទម្រង់វិញ្ញាសាទោល ១ ទល់ ១ (1×1 Battles) ដែលបើកចំហសម្រាប់កីឡាករ-កីឡការិនីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កីឡាករឆ្នើមបំផុតចំនួន ៥ រូប (បុរស ៣ រូប និងនារី ២ រូប) នឹងទទួលបានសំបុត្រមាសធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី World Freestyle Football Championship។

ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ចំនួនអត្តពលិកដែលចូលរួមក្នុងតំបន់អាស៊ីមានការកើនឡើងជាលំដាប់រួមមាន៖
- ឆ្នាំ ២០២៣ នៅហ៊ីរ៉ូស៊ីម៉ា (ជប៉ុន)៖ មានកីឡាករចូលរួម ៥៤ នាក់
- ឆ្នាំ ២០២៤ នៅហ្សាកាតា (ឥណ្ឌូណេស៊ី)៖ មានកីឡាករចូលរួម ៦៥ នាក់
- ឆ្នាំ ២០២៥ នៅហ្សាកាតា (ឥណ្ឌូណេស៊ី)៖ មានកីឡាករចូលរួម ៧១ នាក់
សម្រាប់ឆ្នាំ ២០២៦ នៅកម្ពុជា គេរំពឹងថានឹងមានវត្តមានអត្តពលិកចន្លោះពី ៧០ ទៅ ១០០ នាក់ មកពីបណ្តាប្រទេសនានាដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម ឥណ្ឌា និងជាពិសេសគឺម្ចាស់ផ្ទះកម្ពុជាយើងផ្ទាល់។

នេះជាមោទនភាពមួយរបស់ប្រទេសកម្ពុជា ដែលក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍លំដាប់ពិភពលោកនេះព្រោះថា នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាសក្នុងការផ្សព្វផ្សាយទេសចរណ៍ខ្មែរទៅកាន់ពិភពលោក។ កីឡាករហ្វ្រីស្ទីលល្បីៗសុទ្ធតែជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) ដែលវីដេអូរបស់ពួកគេនឹងបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។ ជាក់ស្ដែង កាលពីខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ កំពូលកីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក ៥ សម័យកាល បានមកបង្ហាញសមត្ថភាពនៅកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់។
នេះគឺជាឱកាសដ៏កម្រសម្រាប់យុវជនកម្ពុជាដែលមានចំណូលចិត្តបាល់ទាត់ហ្វ្រីស្ទីល ក្នុងការបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិហើយក៏ជាពេលដែលយុវជនខ្មែរត្រូវបង្ហាញពិភពលោកថា កម្ពុជាក៏មានទេពកោសល្យមិនចាញ់បរទេសឡើយ។ ចូលរួមហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ WFFA Pulse Phnom Penh 2026 ដើម្បីដណ្ដើមមោទនភាពជូនជាតិ៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


