Connect with us

កីឡា

លោក​ អ៊ូ​ សុផល៖​ ប៉ះ​សេ​គឺ​សំខាន់​ ប៉ះ​ស្អាត​មិន​ងាយ​​បាំងទេ​ ប៉ះ​ស្អាត​ស្មាត់​ល្មមៗ​ក៏​វាយ​បាន​ដែរ​

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ លោក​ អ៊ូ​ សុផល​ ថា​អ្នក​ប៉ះ​សេ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​មូល​ ព្រោះ​ដៃគូ​ពិបាក​តាម​បាំង​ណាស់​ក្នុង​ការ​ប្រកួត​ផង​ និង​បាន​ជួយ​ស្មាត់​ល្មមៗ​ក៏​អាច​វាយ​ផ្ដាច់បាន​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ូ​ សុផល​

លោក​ អ៊ូ​ សុផល​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ប៉ះ​សេ​គឺ​សំខាន់​សម្រាប់​ក្រុម​ទាំង​មូល​ ដូច្នេះ​ប្រសិន​បើ​ក្រុម​មួយ​មាន​អ្នក​ប៉ះ​សេ​ខ្លាំង​មាន​ភាព​ឆ្លាត​វៃ​ហើយ​នោះ​គឺ​ក្រុម​មិន​សូវ​ជួប​ការ​លំបាក​ ឬ​ត្រូវ​ជួយ​កែ​បាល់​ច្រើន​នោះ​ឡើយ។​ អ្នក​ប៉ះ​សេ​ខ្លាំង​គឺ​គូ​ប្រកួត​ពិបាក​តាម​បាំង​ក្រុម​ខ្លួន​ណាស់​ និង​មួយ​ទៀត​នោះ​បាន​ជួយ​ឲ្យ​ស្មាត់មាន​សមត្ថភាព​ល្មមៗ​ក៏​អាច​វាយ​ផ្ដាច់​បាន​ដែរ។​

កីឡាករ សួន​ ចាន់ណារ៉ូ

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ ស្មាត់​ល្មមៗ​មែន​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប៉ះ​សេ​ល្អ​បោះ​បាល់​ឡើង​ទៅ​គឺ​ស្មាត់ទាំង​នោះ​មើល​ឃើញ​ចន្លោះ​ប្រហោមអាច​វាយ​ផ្ដាច់​តែ​ម្ដង។​ អ្នក​ប៉ះ​សេ​ល្អ​ដូច​ជា​ការ​លើក​បាល់​ដាក់​លើ​ពាន​ឲ្យ​ស្មាត់​វាយ​ផ្ដាច់​ដើម្បី​ងាយ​ស្រួល​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ដូច្នេះ​ដែរ។​

កីឡាករហ្វីលីពីន​ Retamar

បញ្ជាក់​ដែរ​ថា​ អ្នក​ប៉ះ​សេ​ឆ្នើម​ៗ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​រួម​មាន​ សួន​ ចាន់ណារ៉ូ​ កែវ​ ស្រេងលីហួរ​ យ៉ុន​ ខេមរៈ​ ឡាង​ រាសីកែវ​ និង​ជើង​ចាស់​លោក​ ហួត​ សុភា។​ ចំណែក​កីឡាករ​វ័យ​ក្មេង​របស់​ក្រុម​ស្នងការ​ ន.ប រាជធានីភ្នំពេញ​ យ៉ុន​ ខេមរៈ បាន​ឈ្នះ​ពាន​រង្វាន់​អ្នក​លើក​បាល់​ល្អ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ដែល​ទើប​បញ្ចប់​កាល​ពី​ដើម​ខែ​មីនា​ ឆ្នាំ​២០២៦​ នេះ​ទៀត​ផង៕​

កីឡាករ​ កែវ​ ស្រេងលីហួរ

កីឡាករ យ៉ុន ខេមរៈ

កីឡាករ ឡាង រាសីកែវ

លោក ហួត សុភា

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម