Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ សម្តែងក្តីត្រេកអរចំពោះ នាយ ក្រិន ដែលវិលមកស្ថានភាពសុខភាពល្អប្រសើរវិញ

បានផុស

នៅ

សមាគមសិល្បករខ្មែរ នាវេលាជាង ១១ថ្ងៃត្រង់នេះ បានសម្តែងក្តីត្រេកអរ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះតារាកំប្លែងលោក ទេស សុជន់ ដែលគេស្គាល់ថា នាយ ក្រិន បន្ទាប់ពីលោកបានធូរស្បើយពីជំងឺ និងកំពុងត្រឡប់មករកសុខភាពល្អវិញបន្តិចម្តងៗ ក្រោយទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមសិល្បករខ្មែរចាត់ទុកដំណឹងដ៏រីករាយនេះ បាននាំមកនូវក្តីសោមនស្ស និងក្តីសង្ឃឹមជូនអ្នកគាំទ្រជាច្រើន ដែលតែងតែស្រឡាញ់ និងគាំទ្រស្នាដៃសិល្បៈរបស់តារាកំប្លែងរូបនេះជាយូរមកហើយ។ ជាមួយនឹងស្នាមញញឹម កំប្លែង និងភាពរីករាយដែលលោកបានផ្តល់ជូនសង្គមកន្លងមក «នាយ ក្រិន» ត្រូវបានគេចាត់ទុកថា ជាសិល្បករម្នាក់ដែលបាននាំសំណើច និងភាពសប្បាយរីករាយជាច្រើនដល់ប្រជាជនខ្មែរ។

គួររំលឹកថា បន្ទាប់ពីទទួលបានដំណឹងអំពីស្ថានភាពជំងឺរបស់លោកភ្លាមៗ ប្រធានសមាគមសិល្បករខ្មែរ បានចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅជួយសម្រួលដល់ការលំបាកជាបន្ទាន់។ ប៉ុន្តែដោយគោរពតាមអនុសាសន៍របស់ក្រុមគ្រូពេទ្យ ដើម្បីឱ្យអ្នកជំងឺបានសម្រាកព្យាបាលយ៉ាងពេញលេញត្រឹមត្រូវនោះ ក្រុមការបានលើកពេលជួបសួរសុខទុក្ខដោយផ្ទាល់។ ប៉ុន្តែបានផ្ញើក្តីនឹករលឹក ការលើកទឹកចិត្ត និងជូនពរឱ្យលោកឆាប់បានជាសះស្បើយ។

ក្នុងឱកាសដ៏រីករាយនេះ សមាគមសិល្បករខ្មែរ ក៏បានជូនពរឱ្យតារាកំប្លែងរូបនេះមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយកម្លាំងចិត្តរឹងមាំ និងអាចត្រឡប់មកបន្តបម្រើវិស័យសិល្បៈវិញ ដើម្បីនាំសំណើច និងសុភមង្គលជូនបងប្អូនប្រជាពលរដ្ឋដូចមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម