Connect with us

កីឡា

Chelsea ត្រូវលីគអង់គ្លេស ពិន័យធ្ងន់ធ្ងរជា​​លុយ​ជាង ១៤ លានដុល្លារ​ និងបិទផ្ទេរកីឡាករ១​ឆ្នាំ

បានផុស

នៅ

ក្លិបតោខៀវ Chelsea ត្រូវបានលីគកំពូល អង់គ្លេស Premier League ដាក់ការពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ និងដាក់បម្រាមផ្ទេរកីឡាករផងដែរ ចំពោះការបំពានច្បាប់ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Roman Abramovich

យោងតាម BBC បានឱ្យដឹង ថា ក្លិប Chelsea ត្រូវបាន Premier League ដាក់ពិន័យជាទឹកប្រាក់ចំនួន ១៤.៣ លានដុល្លារអាមេរិក និងបម្រាមផ្ទេរកីឡាករសម្រាប់ក្រុមធំ ១ ឆ្នាំ និងក្រុមយុវជនរយៈពេល ៩ ខែ បន្ទាប់ពីក្លិបបានទទួលស្គាល់ថា បានលាក់បាំង ពីការទូទាត់ប្រាក់ប្រហែល ៦២.៥ លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងការផ្ទេរកីឡាករ ក្នុងអំឡុងឆ្នាំ ២០១១ ដល់ ២០១៨។

ការស៊ើបអង្កេតបានរកឃើញថា មានការទូទាត់ប្រាក់ពីភាគីទីបីដែលពាក់ព័ន្ធនឹងក្លិប ទៅឲ្យកីឡាករ ភ្នាក់ងារ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ដើម្បីជួយក្នុងការផ្ទេរកីឡាករ។ ករណីទាំងនេះកើតឡើងក្នុងអំឡុងពេលក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់អតីតម្ចាស់ក្លិបជនជាតិ រុស្ស៊ី លោក Roman Abramovich ដែលបានពាក់ព័ន្ធជាមួយការផ្ទេរកីឡាករល្បីៗជាច្រើនដូចជា Eden Hazard, Samuel Eto’o, Willian, David Luiz, និង Nemanja Matić។ ទោះយ៉ាងណា មិនមានភស្តុតាងថា កីឡាករទាំងនេះពាក់ព័ន្ធនឹងការធ្វើខុសឡើយ។

អតីតកីឡាករ Chelsea

ដំបូងឡើយ Premier League បានពិចារណាដាក់ទណ្ឌកម្មធ្ងន់ៗ ដូចជា ការកាត់ពិន្ទុ ឬ បម្រាមផ្ទេរកីឡាករភ្លាមៗ ប៉ុន្តែ Chelsea ត្រូវបានជៀសវាងទណ្ឌកម្មទាំងនេះ ដោយសារក្លិបបានរាយការណ៍ដោយផ្ទាល់អំពីបញ្ហាខ្លួនឯង និងបានសហការជាមួយអ្នកស៊ើបអង្កេត បន្ទាប់ពីក្លិបត្រូវបានទិញដោយក្រុមអ្នកវិនិយោគថ្មី ដែលដឹកនាំដោយលោក Todd Boehly នៅឆ្នាំ ២០២២។

បន្ទាប់ពីការពិន័យនេះ គ្រូបង្វឹកបច្ចុប្បន្នលោក Liam Rosenior បាននិយាយថា បញ្ហានេះគួរត្រូវបានបញ្ចប់ ហើយក្លិបនឹងផ្តោតលើការកសាងក្លិបឲ្យរឹងមាំសម្រាប់ពេលអនាគត៕

លោក Liam Rosenior

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ One Football

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម