Connect with us

កីឡា

ពានរង្វាន់ស្វាយរៀងខាប់ ផ្នែកនារី បានត្រឡប់មកវិញជាលើកទី ២ នៅឆ្នាំ ២០២៦ នេះ

បានផុស

នៅ

គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង បានប្រកាសជាផ្លូវការ នឹងរៀបចំព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ «ពាន​រង្វាន់ ខេត្តស្វាយរៀង ផ្នែកនារី» លើកទី២ ឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង បានឱ្យដឹង ថា ការលក់ពាក្យចូលរួមប្រកួតនឹងចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ ខណៈការដាក់ពាក្យនឹងចាប់ផ្តើមពីខែ មីនា ឆ្នាំ ២០២៦ នេះតទៅ។ កាលបរិច្ឆេទប្រកួតនឹងចាប់ផ្តើមពីខែ មេសា ឆ្នាំ ២០២៦ តទៅ។

លក្ខខណ្ឌក្រុមអាចចូលរួមបាន គឺកីឡាការិនីត្រូវមានសញ្ជាតិខ្មែរ និងកើតនៅក្នុងខេត្តស្វាយរៀង ហើយមានអាយុចាប់ពីអាយុ ១៤ ឆ្នាំឡើងទៅ។ ក្នុងមួយក្រុមត្រូវមានកីឡាការិនីច្រើនបំផុត ២០ នាក់ និងមន្ត្រីក្រុមចំនួន ៨ នាក់។ ជាមួយគ្នានេះ កីឡាការិនីអាជីពមិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ។

ប្រាក់រង្វាន់ ក្រុមលេខ ១ ទទួលបានពាន ១ មេដាយមាស និងថវិការ ៨ លានរៀល។ ក្រុមលេខ ២ ទទួលបានមេដាយប្រាក់ និងថវិការ ៤ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិការ ២ លានរៀល និងចំណាត់ថ្នាក់លេខ ៤ ទទួលបានថវិការ ១ លានរៀល។

គួរបញ្ជាក់ ថា ការប្រកួតនឹងប្រព្រឹត្តិឡើងនៅទីលានកីឡដ្ឋានខេត្តស្វាយរៀង ទីលានវិទ្យាល័យហ៊ុន សែន ស្វាយរំពារ និងទីលានសាលាបឋមសិក្សា កន្ទុយរៃ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម