ព័ត៌មានជាតិ
កម្មវិធីសំខាន់ៗត្រៀមរៀបចំ ជំរុញព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តក្រចេះ កាន់តែអធិកអធម
គណៈកម្មការអន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដើម្បីជំរុញឱ្យប្រព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ ព្រឹត្តទៅដោយភាពអធិកអធម។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ រៀបចំឡើងក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។

ពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។
គណៈកម្មការអន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗចំនួន ១០ ដើម្បីជំរុញឱ្យប្រព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលរៀបចំឡើងនៅខេត្តក្រចេះ ប្រព្រឹត្តទៅដោយភាពអធិកអធមនិងកាន់តែសប្បាយរីករាយ។


កម្មវិធីទាំងរួមមាន៖
១- ពិធីរាប់បាត្រព្រះសង្ឃចំនួន ៩៩អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។
២- កម្មវិធីដុតក្រឡានក្រចេះ ដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធក្តីនឹករលឹកដល់ប្រជាជនភៀសសឹក។
៣- កម្មវិធីព្រលែងកូនត្រីចូលក្នុងទន្លេ ដើម្បីផ្តល់ជីវិតថ្មី បួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។
៤- ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ។
៥- ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលខ្មែរ ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ។
៦- សិក្ខាសាលា និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
៧- សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ។
៨- កម្មវិធីដាំដើមឈើស្របតាមទស្សនាទាន៖ ទេសចរម្នាក់ ដើមឈើមួយដើម។
៩- កម្មវិធីចែកអំណោយសប្បុរសធម៌។
១០- កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។
បន្ថែមលើនេះ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេនៅឆ្នាំនេះ ទទួលបានជោគជ័យ ជាពិសេសរួមគ្នាជំរុញផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់»៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


