Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក. រៀបចំយុទ្ធនាការដ៏មានន័យមួយ រយៈពេល ២០ថ្ងៃ ដើម្បីរំលឹកដឹងគុណវីរកងកម្លាំងជួរមុខ

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំយុទ្ធនាការសង្គមដ៏មានន័យមួយ ក្រោមប្រធានបទ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» រយៈពេល ២០ថ្ងៃ ដោយចាប់ធ្វើពីរសៀលថ្ងៃទី១៩ មីនានេះ រហូតដល់ថ្ងៃទី០៧ មេសា ដើម្បីរំលឹក និងគោរពដឹងគុណចំពោះវីរកងកម្លាំងជួរមុខ ដែលបានលះបង់ជីវិតក្នុងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។

នេះចាត់ទុកជាការផ្តល់ឱកាសមួយដល់សាធារណជន ក្នុងការបង្ហាញ ក្ដីនឹករលឹក, ក្តីស្រលាញ់ និងការដឹងគុណ ចំពោះវីរកងកម្លាំងជួរមុខ។ អាស្រ័យហេតុនេះ ស.ស.យ.ក. អំពាវនាវឱ្យសាធារណជន និងយុវជន ចូលរួមយ៉ាងសកម្ម ដើម្បីបញ្ចេញក្ដីគោរព និងចងចាំវីរភាពរបស់កងកម្លាំងជួរមុខ។

សម្រាប់ដំណើរការនៃការរៀបចំវិញ គឺនឹងប្រព្រឹត្តធ្វើនៅទីតាំង “សិល្បៈដើម្បីសន្តិភាព” បរិវេណសួនវត្តបទុមវត្តី វេលាម៉ោង ៤:០០ល្ងាច ដល់ ៨:៣០យប់ ចាប់ពីរសៀលថ្ងៃនេះទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម