ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ដាក់លិខិតទាមទារសំណងពីអារ៉ាប់រួម ព្រោះតែឲ្យអាមេរិកប្រើទឹកដីវាយប្រហារអ៊ីរ៉ង់
អ៊ីរ៉ង់កាលពីថ្ងៃ១៩ខែមីនា បានដាក់លិខិតមួយចោទប្រកាន់អារ៉ាប់រួម (UAE) ថា គាំទ្រសហរដ្ឋអាមេរិកឲ្យមកវាយប្រហារទឹកដីរបស់ខ្លួន ដោយទីក្រុងតេហេរ៉ង់ទាមទារសំណងសម្រាប់ការខូចខាត និងសង្កត់ធ្ងន់លើការទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការសម្រេចចិត្តរបស់អារ៉ាប់រួម ក្នុងការអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារទាំងនោះ គឺជា «ទង្វើខុសឆ្គងអន្តរជាតិ ដែលទាមទារការទទួលខុសត្រូវរបស់រដ្ឋ»។ ពួកគេត្រូវផ្តល់សំណងសម្រាប់ការខូចខាតសម្ភារៈ និងការខាតបង់ផ្សេងៗ រួមទាំងសីលធម៌ទាំងអស់ដែលបានកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ អារ៉ាប់រួម មិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់នៅឡើយទេ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសអារ៉ាប់រួមក្នុងតំបន់ឈូងសមុទ្រនេះគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីចិន ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់ នៅពេលដែលប្រឈមមុខនឹងទណ្ឌកម្ម។
បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈ អារ៉ាប់រួម បានក្លាយជាគោលដៅសងសឹកកំពូលមួយ។ ចំនួនអាវុធដែលអ៊ីរ៉ង់បានបាញ់ចូលទៅក្នុងទឹកដីអារ៉ាប់រួមនេះ ត្រូវបានគេនិយាយថា ច្រើនជាងប្រទេសដទៃទៀត ដែលថែមទាំងលើសពីអ៊ីស្រាអែលទៀតផង។
ការវិវត្តនេះដែរបានសបង្ហាញថា ភាពតានតឹងរវាងអ៊ីរ៉ង់ និង អារ៉ាប់រួម កំពុងកើនឡើង មិនត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាលដាលដល់វិស័យច្បាប់ និងសេដ្ឋកិច្ចផងដែរ នៅក្នុងបរិបទដែលតំបន់មជ្ឈិមបូព៌ានៅតែបន្តរងផលប៉ះពាល់យ៉ាងខ្លាំងដោយជម្លោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


