កីឡា
លោក Munoz បង្ហើបរឿងចងចាំបំផុត និងសោកស្តាយបំផុត ពេលដឹកនាំ ព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានបង្ហើបឱ្យដឹងពីរឿង ដែលលោកចងចាំ និងសោកស្តាយបំផុត អំឡុងពេលដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ២ រដូវកាល។

លោក Pep Munoz បានដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ២ រដូវកាលពីខែ មិថុនា ឆ្នាំ ២០២៣ ដល់ខែ ឧសភា ឆ្នាំ ២០២៥ ជាមួយភាពជោគជ័យជាច្រើន ដោយបានជួយឱ្យក្រុមរហស្សនាមព្រះខ័នខៀវ ឈ្នះពានលីគកំពូល កម្ពុជា Cambodian Premier League ២ លើក និងពានសម្តេចតេជោ ១ លើក។

យ៉ាងណាមិញ ចំពោះការដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ២ រដូវកាលមកនេះ លោក Pep Munoz ហាក់មានអនុស្សាវរីយ៍ល្អៗជាច្រើននៅទីនេះ ប៉ុន្តែលោកបានបង្ហើប ថា ការចងចាំដ៏ល្អបំផុតរបស់លោក គឺអំឡុងពេលដឹកនាំក្រុម ជួបជាមួយ ភ្នំពេញក្រោន ក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោនៅរដូវកាល ២០២៣-២០២៤។
លោកឱ្យដឹងថា នៅពេលនោះ គឺជាយប់ដ៏អស្ចារ្យ បន្ទាប់ពីក្រុមលោកបានលើកពាន ព្រោះការប្រកួតនោះពិតជាស្វិតស្វាញខ្លាំងរហូតដល់ម៉ោងបន្ថែម។ ជាមួយគ្នានេះ ការប្រកួតមានអ្នកគាំទ្រចូលទស្សនាផ្ទាល់យ៉ាងច្រើនធ្វើឱ្យលោកមិននឹកស្មានដល់ ដោយមានចំនួនរហូតដល់ទៅ ៣ ម៉ឺននាក់ឯណោះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ បានមានប្រសាសន៍ ថា៖ «អំពីអនុស្សាវរីយ៍ល្អៗ ខ្ញុំគិតថា ការឈ្នះពានលីគពីរលើក និងពានសម្តេចហ៊ុន សែន គឺពិតជាអស្ចារ្យ។ ប៉ុន្តែបើត្រូវជ្រើសរើសមួយ ខ្ញុំនឹងជ្រើសរើសពានសម្តេចតេជោដំបូង ព្រោះវាប្រព្រឹត្តនៅពហុកីឡដ្ឋានអូឡាំពិក មានអ្នកទស្សនា ៣ ម៉ឺននាក់។ វាជាយប់ដ៏អស្ចារ្យណាស់ ជាមួយការប្រកួតបន្ថែមម៉ោង និងគ្រាប់បាល់សំខាន់ៗ។ ខ្ញុំមិនដឹងថាមានមនុស្សច្រើនដល់ប៉ុណ្ណឹងទេ រហូតដល់ចប់ការប្រកួត»។

ទោះបីជាយ៉ាងណា លោក Pep Munoz ក៏មានរឿងសោកស្តាយនៅក្នុងចិត្តផងដែរ អំឡុងពេលដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង។ លោកបានឱ្យដឹង ថា រឿងសោកស្តាយសម្រាប់លោក គឺមិនអាចជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះពាន AFC Challenge League បាន បន្ទាប់ពីឡើទៅដល់វគ្គផ្តាច់ព្រ័ត្រចាញ់ក្រុម FK Arkadag។ ផ្ទុយមកវិញ លោកមើលឃើញ ថា វាក៏មានរឿងវិជ្ជមាននៅក្នុងនោះផងដែរ ដ្បិតក្រុមបរាជ័យក៏ពិតមែន ប៉ុន្តែវាជាការសម្រេចបាននូវសមិទ្ធផលដ៏ធំមួយសម្រាប់ក្លិប និងបាល់ទាត់កម្ពុជា។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក Pep បានមានប្រសាសន៍ ថា៖ «អំពីអនុស្សាវរីយ៍អាក្រក់ ប្រហែលជាការបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ AFC Challenge League។ វាជាការខកចិត្ត ប៉ុន្តែវាជាផ្នែកមួយនៃកីឡា។ ទោះបីជាយ៉ាងណា ពេលក្រឡេកមើលត្រឡប់ក្រោយ វាក៏ជាអនុស្សាវរីយ៍ល្អដែរ ព្រោះវាជាការសម្រេចបានដ៏ធំមួយសម្រាប់ក្លិប និងបាល់ទាត់កម្ពុជា»។

គួរបញ្ជាក់ផងដែរ ថា លោក Pep Munoz បច្ចុប្បន្នមិនទាន់មានការងារថ្មីនៅឡើយទេ បន្ទាប់ពីចាកចេញពី ព្រះខ័នរាជស្វាយរៀង និង Shenzhen Peng City៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


