Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​​ទន់ភ្លន់​ជាមួយ​ជប៉ុន ដោយ​បើក​​ឱ្យ​នាវាជប៉ុន​​​គ្រប់​ប្រភេទ​​​ឆ្លង​កាត់​ច្រក​ Hormuz

បានផុស

នៅ

រដ្ឋ​មន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាន​ឱ្យ​ដឹង​ថា ​អ៊ីរ៉ង់​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​អនុញ្ញាត​ឱ្យនាវាគ្រប់ប្រភេទ​​​របស់ជប៉ុន​អាច​បើក​​ឆ្លង​កាត់​ច្រក​សមុទ្រ​ Hormuz ដែល​ជាសរសៃឈាមដ៏សំខាន់​សម្រាប់​ការ​ផ្គត់ផ្គង់ប្រេងសកល​។

​សារព័ត៌មាន​ជប៉ុន Kyodo បាន​ផ្សាយ​ថា លោក Araqchi បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្នុង​បទ​សម្ភាសន៍​តាមទូរស័ព្ទថា៖«ទីក្រុងតេហេរ៉ង់បាន​ចាប់ផ្តើម​ការ​ចរចា​ជាមួយទីក្រុងតូក្យូ និង​ជាមួយ​រដ្ឋមន្ត្រីការបរទេស លោក​ Toshimitsu Motegi ពី​ការបើក​ច្រកសមុទ្រ​នេះសម្រាប់ជប៉ុន​ផង​ដែរ​»។

រដ្ឋ​មន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​​បែបណា​ ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​​​​​​​​​​​​​​​​​​​ រួម​ទាំង​ការិយាល័យ​​នាយករដ្ឋមន្ត្រី មិន​បានលើកទូរស័ព្ទពីទីភ្នាក់ងារសារព័ត៌មាន​រ៉យ​ទ័រ កាល​ពី​​​ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា ដើម្បី​ស្នើសុំការអត្ថាធិប្បាយ​លើ​បញ្ហា​នៅ​ឡើយ​ទេ។

លោក Araqchi ប្រាប់សារព័ត៌មាន Kyodo ថា​៖«​ជាការពិត​ណាស់! អ៊ីរ៉ង់​បាន​ត្រៀមខ្លួនរួចជាស្រេច​ ដើម្បី​គាំទ្រ​ដល់​នាវាជប៉ុន​​ក្នុង​ការ​ឆ្លងកាត់ តាម​រយៈច្រក​សមុទ្រ Hormuz ប្រសិន​បើ​ជប៉ុន​ស្វែង​រកការ​បើកច្រក​នេះ​ឡើងវិញ»។

​ប្រទេសជប៉ុន បាន​នាំ​ចូល​​ប្រេង​និងឧស្ម័ន​រាវ​ជាង​៩០ភាគ​រយ​ តាម​រយៈ​ច្រក​សមុទ្រ​នេះ។ ការ​កើនឡើងនៃ​តម្លៃប្រេងសកលបាន​​​កើត​ឡើង ​ចាប់​តាំង​​ពីសង្រ្គាមអ៊ីរ៉ង់​​​ ដែល​រង​ការ​​វាយ​ប្រហារ​ដោយ​​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​​នៅ​​​ថ្ងៃ​ទី ២៨ ខែកុម្ភៈ​ ចំណែក​សង្គ្រាមឈាន​ចូល​ដល់​សប្តាហ៍ទី៤ កាល​ពី​ថ្ងៃសៅរ៍ ម្សិលមិញ​​​។

មិន​តែ​ប៉ុណ្ណោះ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ប្រាប់​អ្នក​យកព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​នៅទីក្រុងវ៉ាស៊ីនតោន ថា លោកស្រី​បាន​​ជម្រាបជូន លោក ត្រាំ​ ពីការគាំទ្រដែល​ជប៉ុនអាចជួយបាន​​ និងមិនបាន​ក្នុង​ច្រក​សមុទ្រ​នេះ​ក្រោមច្បាប់​របស់ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​។

ត្រឡប់​ទៅ​ ​លោក Araqchi ជា​អតីត​ឯកអគ្គរដ្ឋ​ទូត​​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​ជប៉ុនពី​ឆ្នាំ​២០០៨ ដល់ ២០១១ ថ្លែង​ថាទីក្រុងតូក្យូគឺ​មានទំនាក់ទំនងល្អ​​ជាមួយទី​ក្រុងតេហេរ៉ង់តាំងពី​ដើម​។

លោក​បន្ត​ថា​ ប្រទេស​អ៊ីរង់​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ខ្លួន​នឹងដើរតួនាទីក្នុងការបញ្ចប់​ជម្លោះ​ ​ដែល​ជា​ការ​ឈ្លាន​ពាន​មិនសមហេតុផល និងខុសច្បាប់​លើប្រទេសនេះ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម