ព័ត៌មានជាតិ
យានយន្តធុនធំបញ្ចៀសធ្វើចរាចរណ៍កាត់ក្រុងក្រចេះរយៈពេល ៣ ថ្ងៃ ឱកាសរៀបចំពិធីបុណ្យទន្លេ
យានយន្តធុនធំគ្រប់ប្រភេទ ត្រូវបានអាជ្ញាធរណែនាំឲ្យបញ្ចៀសការធ្វើចរាចរណ៍ចេញពីទីរួមក្រុងក្រចេះជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្របពេលការរៀបចំដំណើរការកម្មវិធីប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦។
ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ក្នុងទីរួមខេត្ត អាជ្ញាធរខេត្តបានណែនាំដល់ម្ចាស់យានយន្តធុនធំគ្រប់ប្រភេទត្រូវបង្វែរការធ្វើចរាចរណ៍ទៅតាមកំណាត់ផ្លូវជាតិលេខ ៦០បេ ចាប់ពីចំណុចគល់ស្ពានឆ្លងកាត់ទន្លេមេគង្គ ត្រើយខាងកើតឆ្ពោះទៅតាមផ្លូវក្រវ៉ាត់ក្រុងថ្មីទៅរង្វង់មូលខ្លាស្ទុះ
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងទីរួមខេត្តក្រចេះ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល”៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


