កីឡា
ស្ថានភាពរបួស ឡុង ប៉េងលឿន ត្រូវសម្រាកប្រហែល ៥-៦ខែ និងកំពុងព្យាបាលនៅផ្ទះលោក ម៉ាង ម៉ន
កីឡាករ ឡុង ប៉េងលឿន ថារបួសរបស់ខ្លួននេះត្រូវសម្រាកព្យាបាលប្រហែល ៥-៦ខែទើបអាចចូលមកហ្វឹកហាត់ ឬឡើងប្រកួតវិញបាន ស្របពេលឥលូវនេះកំពុងព្យាបាលគ្រូខ្មែរនៅផ្ទះលោក ម៉ាង ម៉ន ដែលជាគ្រូប្រដាល់ និងជាឪពុក ម៉ន សាម៉េត។

កីឡាករ ឡុង ប៉េងលឿន
អ្នកលេងគុនខ្មែរ ឡុង ប៉េងលឿន បានឲ្យដឹងថា របួសរបស់ខ្លួននេះគឺបាក់ឆ្អឹងតូចស្នងជើងឆ្វេងអំឡុងពេលហ្វឹកហាត់ត្រៀមឡើងប្រកួត។ ការហាត់សមនោះគឺខ្លាំងៗគួរសមដែរបន្ទាប់មករបួសបាក់តែម្ដងទៅ។ ឥលូវរូបគេទៅព្យាបាលតាមរបៀបគ្រូខ្មែរ (ផ្លុំ) គឺលោកគ្រូ ម៉ាង ម៉ន នៅឯព្រែកឯងជារៀងរាល់ថ្ងៃ។ ទន្ទឹមនិងនេះរូបគេក៏លេបថ្នាំពេទ្យបន្ថែមទៀតផងដែរ។

របួស ប៉េងលឿន
សិស្សគុនក្លឹបប្រដាល់នាគរាជចតុមុខរូបនេះបន្ថែមទៀតថា របួសនេះអាចនឹងត្រូវសម្រាកព្យាបាល និងបានឡើងប្រកួតនេះរយៈពេលប្រហែល ៥-៦ខែទៀត។ របួសនេះផងដែរគឺរូបគេត្រូវខកខាឡើងកម្មវិធីធំចំនួន២ឯណោះ និងសុំទោសចំពោះការខកខាននេះទៅដល់ម្ចាស់កម្មវិធី។
បញ្ជាក់ដែរថា កីឡាករ ឡុង ប៉េងលឿន បានរងរបួសបាក់ឆ្អឹងតូចត្រង់ចំណុចស្មងជើងឆ្វេងអំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួចក្រុមដើម្បីត្រៀមការប្រកួតកាលប៉ុន្មានថ្ងៃមុននេះ។ រូបគេអាចដើរបានដោយប្រើឈើច្រត់ និងកំពុងព្យាបាលផងដែរ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


