ព័ត៌មានជាតិ
មន្រ្តីជំនាញដាក់ផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ក្រោយយោធាថៃទម្លាក់គ្រាប់បែក បំផ្លាញបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែរងការខូតខាតយ៉ាងទ្រុឌទ្រោមដោយក្រុមយោធាថៃទម្លាក់គ្រាប់បែកក្នុងចេតនាបំផ្លាញចោលនាពេលកន្លងទៅនេះ ត្រូវបានមន្រ្តីជំនាញកម្ពុជាដាក់ចេញនូវផែនការសង្គ្រោះអភិរក្សបន្ទាន់នៅទីតាំងដែលរងការហានិភ័យខ្ពស់។

នៅថ្ងៃទី ០២ ខែមេសានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៥ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
កិច្ចប្រជុំនេះ បានពិនិត្យរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន ១-របាយការណ៍អនុវត្តអនុសាសន៍ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ, ២-របាយការណ៍លទ្ធផលការងារ, ៣-របាយការណ៍ផលប៉ះពាល់ប្រាសាទព្រះវិហារពីជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥, ៤-សំណើសុំអនុម័ត និង៥-បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចនេះ ប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានគាំទ្រឲ្យអាជ្ញាធរជាតិព្រះវិហារ អនុវត្តគម្រោងអន្តរាគម៍សង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ លើទីតាំងមានហានិភ័យខ្ពស់ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ ដើម្បីបង្កាការខូចខាតបន្ថែមទៀតក្នុងរដូវវស្សាខាងមុខ។
ផ្អែកតាមការវាយតម្លៃបឋមនៃលទ្ធផលសិក្សា បានបង្ហាញថា ការខូចខាតប្រាសាទព្រះវិហារដោយសារជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។
កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃ ប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សាពីវិធានការបន្ទាន់នានាសំដៅដល់អភិរក្សសង្គ្រោះប្រាសាទព្រះវិហារ និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសបន្សល់ទុកដោយស្នាដៃយោធាថៃអំឡុងពេលឈ្លានពានកម្ពុជាទាំងពីរលើក។

ជាលទ្ធផល សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត។ ជាពិសេសសហប្រធាន ទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ៕
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


