ព័ត៌មានអន្ដរជាតិ
តើក្បាលម៉ាស៊ីនដឹកនាំគណៈរដ្ឋមន្ត្រីថៃ មាននរណាខ្លះ និងមកពីគណបក្សណាខ្លះ?
កាលពីថ្ងៃទី៣០ខែមីនា ស្តេចថៃ Vajiralongkorn បានឡាយព្រះហស្ថលេខាទទួលស្គាល់រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។

ការចេញព្រះរាជក្រឹត្យតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីថ្មីនេះ គឺស្របតាមមាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញថៃ ខណៈក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗមានដូចជា៖
- Anutin Charnvirakul នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (គណបក្សភូមិចៃថៃ)
- Phiphat Ratchakitprakarn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន (គណបក្សភូមិចៃថៃ)
- Songsak Thongsri ឧបនាយករដ្ឋមន្ត្រី (គណបក្សភូមិចៃថៃ)
- Ekniti Nitithanprapas ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ (គណបក្សភូមិចៃថៃ)
- Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស (គណបក្សភូមិចៃថៃ)
- Suphajee Suthumpun ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (គណបក្សភូមិចៃថៃ)
- Pakorn Nilprapunt ឧបនាយករដ្ឋមន្ត្រី (ឯករាជ្យ)
- Yodchanan Wongsawat ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (គណបក្សភឿថៃ)
- Adul Boonthumjaroen រដ្ឋមន្ត្រីក្រសួងការពារជាតិ (ឯករាជ្យ)
- Surasak Phancharoenworakul រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា (គណបក្សភូមិចៃថៃ)
- Nikorn Soemklang រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (គណបក្សភឿថៃ)
- Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ (គណបក្សភឿថៃ)
- Chaichanok Chidchob រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (គណបក្សភូមិចៃថៃ)
- Suchart Chomklin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន (គណបក្សភូមិចៃថៃ)
- Akanat Promphan រដ្ឋមន្ត្រីក្រសួងថាមពល (គណបក្សភូមិចៃថៃ)
- Rutthaphon Naowarat រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (ឯករាជ្យ)
- Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ (គណបក្សភឿថៃ)
- Sabeeda Thaised រដ្ឋមន្ត្រីក្រសួងវប្បធម៌ (គណបក្សភូមិចៃថៃ)
- Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងអប់រំ (គណបក្សភឿថៃ)
- Pattana Promphat រដ្ឋមន្ត្រីក្រសួងសុខាភិបាល (គណបក្សភូមិចៃថៃ)
- Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម (គណបក្សភូមិចៃថៃ)
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


