Connect with us

ព័ត៌មានអន្ដរជាតិ

មិនត្រឹមបញ្ជូន​សហការលើវិស័យកងទ័ពទេ ជប៉ុន​​ក៏ជួយ​ផ្តល់​ប្រេង​ដល់​ហ្វីលីពីន​ក្នុងគ្រាវិបត្តិ​

បានផុស

នៅ

ប្រទេសហ្វីលីពីនកំពុង​ប្រឈមមុខ​នឹងវិបត្តិប្រេងឥន្ធនៈ​ធ្ងន់​ធ្ងរ​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២៦ ដោយមាន​ស្តុកប្រេងមាន​​ត្រឹម​តែ​ជាង​ ៤៥ថ្ងៃ​ប៉ុណ្ណោះ។ ប្រទេស​នេះ​​មាន​ប្រជា​ជន​ជាង​១១៥លាន​នាក់​ និង​ជាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​១២នៅ​លើ​ពិភពលោក ​ថែម​ទាំង​ប្រកាសអាសន្ន​លើ​វិស័យ​ថាមពល​បន្ទាប់​ពីការផ្គត់ផ្គង់​នាំ​ចូល​បានធ្លាក់ចុះ​ ដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា។

យោង​តាម​ CNN និង​រ៉យទ័រផ្សាយ​ចុង​ខែមីនា ឆ្នាំ​២០២៦ ប្រទេសហ្វីលីពីន​នាំ​ចូលប្រេង​ឆៅ ៩៨% ពី​ខាង​ក្រៅ ភាគ​ច្រើនមកពីមជ្ឈិមបូព៌ាតែ​​ត្រូវបាន​រំខាន​ដោយ​ជម្លោះនៅ​​អ៊ីរ៉ង់​។

យ៉ាង​ណា​ប្រទេស​ជប៉ុន​កំពុងផ្តល់​ប្រេង​ម៉ាស៊ូត​ដល់​ប្រទេសនេះ​​ ក្នុងនាមជាដៃគូ​ដ៏សំខាន់មួយ​ដើម្បី​ធានា​ពី​ស្ថិរភាព​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ក្នុង​តំ​បន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក​ស្រី ណាសាអេ តាកាអ៊ិឈិ។ រូបភាព៖ Reuters

ស្ថានភាព​និង​កង្វះ​ខាត​ប្រេងនៅហ្វីលីពីន

ភាព​អាសន្ន​របស់​ជាតិ៖ ប្រទេស​ហ្វីលីពីន​បានប្រកាសអាសន្ន​ថាមពល​ជាតិ ដោយ​សារតែបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈធ្ងន់ធ្ងរ​កើត​ចេញ​ពី​ជម្លោះ​អ៊ី​រ៉ង់​ រំខានដល់​ការ​ដឹកជញ្ជូន​នៅមជ្ឈិមបូព៌ា​។

វិបត្តិផ្គត់ផ្គង់៖ របាយការណ៍មួយ​បង្ហាញ​ថា​ការ​ផ្គត់ផ្គង់ប្រេង​នៅ​ហ្វី​លីពីន​​មាន​កំណត់​ក្នុងរយៈពេល ៤៥ថ្ងៃ នាំឱ្យមានការនាំចូល​ប្រេង​ម៉ា​ស៊ូត​ចំនួន ១៤២ ០០០ បារ៉ែល​ពីប្រទេស​ជប៉ុន​នៅចុងខែមីនា ឆ្នាំ ២០២៦​។

ការពឹងផ្អែកខ្ពស់៖ ប្រទេសនេះ​ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល ដោយ​ប្រេងឆៅ ៩៨% មក​ពីមជ្ឈិមបូព៌ា។

ផលប៉ះពាល់នៃការខ្វះខាតក្នុងតំបន់៖ ទោះបីជាប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួនរងផលប៉ះពាល់ក៏ដោយ តែ​ហ្វីលីពីនស្ថិត​ក្នុងចំណោម​ប្រទេស​រងផលប៉ះពាល់ខ្លាំងបំផុត ដែលនាំឱ្យកូដករ​ដឹក​ជញ្ជូន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ហក់​ឡើង​ខ្ពស់។

+ ហេតុអ្វីបាន​ជាប្រទេសជប៉ុនផ្គត់ផ្គង់​ប្រេងក្នុង​ប្រទេស​ហ្វី​លីពីន? មាន​ហេតុ​ផល​៤​ យ៉ាង​ដែល​ទី​ក្រុង​តូក្យូ​បញ្ចេញ​ស្តុង​ប្រេង​របស់​ខ្លួន​ ជួយ​ហ្វីលីពីន!

ទី​១. សាមគ្គីភាពខ្សែសង្វាក់ផ្គត់ផ្គង់៖ ប្រទេសជប៉ុនមាន​គោលបំណង​រក្សាសន្តិសុខថាមពល​សម្រាប់ប្រទេសអាស៊ាន ជាកន្លែងដែលជប៉ុន​​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

ទី២. ការចេញស្តុកប្រេងជាយុទ្ធសាស្ត្រ៖ ប្រទេសជប៉ុនមានទុន​បម្រុង​យ៉ាង​ច្រើនដែល​គ្របដណ្តប់លើការប្រើប្រាស់​ជាង ​៨ខែ ដែល​កំពុងទាញ​យកទុនបម្រុងទាំងនេះ​ ដើម្បី​រក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុង​តំបន់។

ទី៣. ពង្រឹងចំណងមិត្តភាព៖ ជប៉ុនកំពុងជួយប្រទេស​ដូចជាហ្វីលីពីន និង​វៀតណាម ដើម្បី​ទប់ទល់នឹងអស្ថិរភាពក្នុងតំបន់​ដែល​កំពុងកើនឡើង ​និងធានាការផ្គត់ផ្គង់ថាមពល អំឡុងសង្គ្រាមនៅអ៊ីរ៉ង់​។

ទី៤. ការគាំទ្រយ៉ាងសកម្ម៖ ក្រៅពីប្រេងម៉ាស៊ូតជាង ១៤០ ០០០ បារ៉ែល​​​ដឹកជញ្ជូន​ទៅ​ហ្វី​លីពីន​ ប្រទេសជប៉ុនក៏​គាំទ្រវិធានការ​សន្សំសំចៃថាមពល​ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម