Connect with us

កីឡា

កីឡាករ​ជំនាញ​បាល់​ដេញ​ ផល​ ផានីត​ ជាប់​និស្ស័យ​ជា​មួយ​បាល់ទះ​ដំបូង​ដោយ​សារ​កម្ពស់

បានផុស

នៅ

កីឡាករ​ជំនាញ​បាល់​ដេញ​ និង​ជា​ជើង​ចាស់​មួយ​រូប​ក្នុង​វិស័យ​បាល់ទះ​ ផល​ ផានីត​ ថា​ការ​ជាប់​និស្ស័យ​ជា​មួយ​កីឡា​មួយ​នេះ​ដំបូង​ដោយ​សារ​បាន​កម្ពស់​ខ្ពស់​ល្អ​រហូត​គ្រូ​ទំនាក់ទំនង​ឲ្យ​ចូល​តេស្ត​ និង​បាន​ហ្វឹកហាត់​ក្លាយ​​ជា​អាជីព​មកដល់​សព្វ​ថ្ងៃ​តែ​ម្ដង​ទៅ។​

កីឡាករ​ ផល​ ផានីត​ បាន​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​រូប​គេ​ក៏​មិន​មែន​ជា​អ្នក​លេង​បាល់ទះ​ពូកែ​ ឬ​ល្បីឈ្មោះ​នោះ​ទេ។​ រូប​គេ​បាន​ត្រឹម​តែ​ជា​អ្នក​លេង​សប្បាយៗ​ក្នុង​ស្រុក​ភូមិ​ជា​មួយ​មិត្តភ័ត្រ​រាល់​ពេល​ទំនេរ​ពី​ការងារ​ និង​ការរៀនសូត្រ​តែ​ប៉ុណ្ណោះ។​

អ្នក​ស្រុក​បាភ្នំ​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​រំលឹក​ទៅ​អតីត​កាល​គឺ​ជំនាន់​ឆ្នាំ​២០១៦​ នោះ​រូប​គេ​បាន​ឡើង​ទៅ​រៀន​នៅ​វិទ្យាល័យ​បន្ទាប់​មក​ដោយ​សារ​តែ​មាន​កម្ពស់​ខ្ពស់​ល្អ​គ្រូៗ​ក៏​បាន​កត់​ឈ្មោះ​បញ្ជូន​ទៅ​ខេត្ត​ដើម្បី​ធ្វើ​តេស្ត​ជ្រើសរើស​កីឡាករ​នា​ពេល​នោះ។​ រំលង​ទៅ​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​រូប​គេ​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ ស.ស.យ.ក​ ខេត្ត​ព្រៃវែង​ និង​ក្រោយ​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា​វិសាខា​តែ​ម្ដង។​ អំឡុង​នៅ​វិទ្យាល័យ​នោះ​រូប​គេ​មាន​កម្ពស់​រហូត​ដល់​ទៅ​ ១.៧៥ Cm​ ទៅ​ហើយ​ខណៈ​ទើប​តែ​អាយុ​ប្រហែល​ ១៦​ឆ្នាំ​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ផល​ ផានីត

កីឡាករ​ជំនាញ​បាល់​ដេញ​រូប​នេះ​ ចូល​រួម​ហ្វឹកហាត់​តាំង​ពី​ជំនាន់​សិស្ស​ច្បង​ ពិន​ សារ៉ុន​ សួន​ ចាន់ណារ៉ូ​ អាត​ វុត្ថា​ គុណ​ ប៊ុនសាន​ ម៉ាប៊ិន​ យ៉ា​ និង​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ទៀត។​ រូប​គេ​ហ្វឹកហាត់​នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​២០១៦​ រហូត​ដល់​អំឡុង​ឆ្នាំ​២០២៣​ ទើប​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្លឹប​ និង​បន្ត​អាជីព​បាល់ទះ​នេះ​ជា​មួយ​ក្លឹប​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​។​

កីឡាករ​ ផល​ ផានីត

បញ្ជាក់​ដែរ​ថា​ ផល​ ផានីត​ បច្ចុប្បន្ន​នេះ​ជា​កីឡាករ​របស់​ក្លឹប​បាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ លេង​ក្នុង​តួនាទី​បាល់ដេញ។​ រូប​គេ​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​នា​ពេល​កន្លង​ដូច​ជា​ជួយ​វិសាខា​លើក​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី១​ ជួយ​ជម្រើស​ជាតិឈ្នះ​មេដាយ​សំរឹទ្ធិ​ ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​ ជួយ​ជម្រើស​ជាតិ​ឈ្នះ​មេដាយ​ប្រាក់ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​ និង​ជួយ​ក្រុម​បាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ ឈ្នះ​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ផង​ដែរ៕​

កីឡាករ ផល​ ផានីត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម