ព័ត៌មានជាតិ
លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំប្រតិបត្តិការឆែកឆេររកវត្ថុហាមឃាត់ ពង្រឹងសន្តិសុខក្នុងពន្ធនាគារ
ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធនាគារ អនុវត្តវិធានការឆែកឆេររកវត្ថុហាមឃាត់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត ទូទាំងប្រទេស។

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំមន្ត្រីជំនាញចុះអនុវត្តប្រតិបត្តិការឆែកឆេរផ្ទាល់ នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការបោសសំអាត ទប់ស្កាត់ និងដកហូតវត្ថុហាមឃាត់ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារ ព្រមទាំងបង្ការការប្រព្រឹត្តបទល្មើសដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។


លោកអគ្គនាយក បានបញ្ជាក់ថា ការអនុវត្តវិធានការឆែកឆេរត្រូវធ្វើឡើងយ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់ខ្ពស់បំផុត ដោយគ្របដណ្តប់លើគ្រប់ទីកន្លែងក្នុងតំបន់ឃុំឃាំង រួមមានអគារ បន្ទប់ឃុំ និងតំបន់ពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថាមិនមានវត្ថុហាមឃាត់ណាមួយអាចលួចយកចូលសម្រាប់ប្រើប្រាស់បាន។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ឱ្យសហការល្អជាមួយក្រុមការងារជំនាញ ដោយធានាឱ្យប្រតិបត្តិការនេះអនុវត្តបានដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។



គួរបញ្ជាក់ថា ក្នុងថ្ងៃដូចគ្នានេះ លោកអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចុះអនុវត្តប្រតិបត្តិការឆែកឆេរនៅគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់យ៉ាងតឹងរឹង៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ
-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


