សេដ្ឋកិច្ច
តម្លៃប្រេងម៉ាស៊ូតលក់រាយហក់ឡើងដល់ ៨១០០រៀល មួយលីត្រ
តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយបន្តកើនឡើងខ្ពស់នៅថ្ងៃសៅរ៍ ទី ០៤ ខែមេសា ២០២៦ ក្នុងនោះប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ ៥៥០០ រៀល ក្នុងមួយលីត្រ កើនឡើង ៥០ រៀល ប្រៀបធៀបការការប្រកាសរបស់ក្រសួងពាណិជ្ជកម្មលើកមុន ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ៨១០០ រៀល ក្នុងមួយលីត្រ កើនឡើង ៦០០ រៀល។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ការជូនដំណឹងថ្មី។ រាជរដ្ឋា ភិបាល បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។
វិធានការទាំងនោះរួមមាន៖
១. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។
២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល។ ៣. រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់សូន្យ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។
៣. ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។
៤. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


