Connect with us

សេដ្ឋកិច្ច

​សួន​សាធារណៈព្រលានយន្តហោះចាស់ នឹងបើក​ឱ្យ​ពលរដ្ឋចូលទស្សនា ​នៅចុងសប្ដាហ៍នេះ​

បានផុស

នៅ

អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ នឹងបើកដំណើរការ​សាកល្បង​ឱ្យ​សា​ធារណ​ជនចូលទស្សនាលេងកម្សាន្ត ​ហាត់ប្រាណ ​ដោយឥតគិតថ្លៃរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ១១ មេសា ២០២៦ ដល់ថ្ងៃទី ១៩ ខែមេសា ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអន្តរក្រសួងបានឱ្យដឹងថា​ ប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់ និងអាគារជាច្រើន ក្នុង​នោះមានអាគារផ្លិត និង​ប៉មបញ្ជាហោះហើរ ដែលត្រូវបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ ១៩៥០។ ​

​រាជរដ្ឋាភិបាល​បានតុបតែងលម្អនៅតំបន់មួយចំនួន ​និង​ដាក់បដាផ្សេងៗ ​ដែល​មានរូបភាព​ជាល្បែង​ប្រពៃណី ដើម្បីអបអរបុណ្យចូលឆ្នាំ នៅក្នុងបរិវេណព្រលានយន្តហោះ។

​ការបើកសាកល្បងមានរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី ១១ ខែមេសា រហូតដល់ថ្ងៃអាទិត្យទី ១៩ មេសា ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥ ព្រឹក ហើយត្រូវចាក​ចេញ​នៅ​ម៉ោង​ ៩ យប់។ ​ការផ្ញើម៉ូតូ ​ត្រូវបង់កម្រៃ ១០០០ រៀល ​និងរថយន្ត ២០០០ ​រៀល។​

​​រាជរដ្ឋាភិបាល​បានតែងតាំង​សមាស​ភាព​ក្រុម​ការងារអន្តរក្រសួង ​ដើម្បី​អភិវឌ្ឍអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ទៅជា​សួន​សាធារណៈ ​និងមួយ​ផ្នែក​បម្រុង​ទុកការចុះចត​យន្តហោះ​ពេលមាន​អាសន្ន។ ​

​​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រូវបានកសាងឡើង​នៅឆ្នាំ ​១៩៥៤ ​លើផ្ទៃដី ​៣៨៦ ​ហិកតា ស្ថិត​នៅ​ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម