Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរ៣ថ្ងៃ មានមនុស្ស១៧នាក់បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានមនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នករបួសធ្ងន់-ស្រាលចំនួន៤៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យថ្លែងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី ក្នុងរយៈពេលចូលឆ្នាំខ្មែរ៣ថ្ងៃមកនេះ។

លោក ទូច សុខៈ បានឱ្យដឹងបន្ថែមទៀតថា បើធៀបនឹងឆ្នាំមុន ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣ករណី ដោយអ្នកស្លាប់ថយចុះ៩នាក់ និងអ្នករបួសថយចុះ២នាក់។ មូលហេតុនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ លោកបញ្ជាក់ថា ដោយសារអ្នកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។

គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន៤៧នាក់។

អ្នកនាំពាក្យ បានអំពាវនាវយ៉ាងទទូចដល់អ្នកដំណើរទាំងអស់ ជាពិសេសពេលវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗត្រូវបើកបរគោរពច្បាប់ និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម